{"asset":"news","key":"7011","locale":"km","id":"news:7011:km","entityId":"news:7011","canonicalUrl":"https://www.kps-tv.com/km/news/detail/7011","state":"ready","title":"ក្រសួងអប់រំពិន័យក្រុមសិស្សទំនើងឱ្យធ្វើពលកម្មសាលា១ខែក្រោយព្រួតវាយសិស្សនៅវិទ្យាល័យច្បារអំពៅនិងផ្សារដើមថ្កូវ","summary":"ក្រសួងអប់រំបានណែនាំដាក់វិន័យសិស្សពីករណីហិង្សាពីរនៅច្បារអំពៅនិងផ្សារដើមថ្កូវ ឱ្យធ្វើពលកម្មសាលាមួយខែ និងចុះកិច្ចសន្យាជាមួយអាណាព្យាបាល។ វិធានការច្បាប់ផ្សេងនៅមិនត្រូវបានលុប ហើយបើបន្តហិង្សាអាចផ្អាកសិក្សា១–២សប្តាហ៍ ឬប្តូរថ្នាក់/សាលា។","body":"ថ្មីៗនេះ មានករណីក្រុមសិស្សទំនើងបានបង្កហិង្សាវាយតប់គ្នានៅក្នុងនិងក្រៅបរិវេណសាលារៀនយ៉ាងអនាធិបតេយ្យ។ ជាក់ស្តែង ករណីទី១. បង្កឡើងដោយក្រុមសិស្សប្រុស៦នាក់បានព្រួតវាយសិស្សប្រុសម្នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ និងករណីទី២. បង្កឡើងដោយសិស្សស្រីជំទង់មួយក្រុមមានគ្នា៦នាក់ប្រើអំពើហិង្សាទៅលើសិស្សស្រីម្នាក់នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ។ តែយ៉ាងណា ករណីនេះបានដោះស្រាយបញ្ចប់ដោយអាណាព្យាបាលជនរងគ្រោះយល់ព្រមបញ្ចប់ត្រឹមការអប់រំណែនាំជនបង្ក និងចុះកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តទង្វើបែបនោះតទៅទៀត។ ចំណែក ក្រសួងអប់រំ បានដាក់វិន័យលើក្រុមសិស្សសាលាទាំងនោះឱ្យធ្វើពលកម្មសាលាពេញ១ខែផងដែរ។\nបើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំដល់នាយកសាលារៀនឱ្យអនុវត្តវិធានការអប់រំ និងដាក់វិន័យចំពោះសិស្សបង្កដោយមិនត្រឹមតែធ្វើការអប់រំណែនាំផ្ទាល់នោះទេ ប៉ុន្តែត្រូវធ្វើកិច្ចសន្យាទទួលស្គាល់និងចុះហត្ថលេខាពីឪពុកម្តាយឬអាណាព្យាបាលទៀតផង។ មិនតែប៉ុណ្ណោះ ក្រសួងអប់រំបានឱ្យនាយកសាលាចាត់វិធានការលើសិស្សទាំងនោះដោយកំណត់ឱ្យធ្វើពលកម្មសាលារយៈពេល១ខែ ដោយមិនទាន់គិតពីវិធានការផ្លូវច្បាប់ផ្សេងទៀតដែលអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ចឡើយ។\nក្រសួងអប់រំ បញ្ជាក់ទៀតថា ករណីមិនរាងចាលហើយនៅតែបន្តប្រព្រឹត្តអំពើហិង្សាតទៀត ក្រសួងនឹងផ្អាកការសិក្សាបណ្តោះអាសន្នរយៈពេល ១ឬ២សប្តាហ៍ ឬអាចប្តូរថ្នាក់និងប្តូរសាលារៀនទៅសាលាផ្សេង។ ទន្ទឹមនឹងនេះ ក្រសួងបានណែនាំនាយកសាលារៀន និងលោកគ្រូ-អ្នកគ្រូទាំងអស់ឱ្យយកចិត្តទុកដាក់តាមដាន អង្កេត និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាចំពោះរាល់សកម្មភាពមិនប្រក្រតីរបស់សិស្ស។ ចំណែក សាលារៀន ត្រូវពង្រឹងកិច្ចសហការជាមួយគ្រួសារ និងសហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការចូលរួមកាន់តែសកម្មក្នុងការអប់រំនិងទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់នៅក្នុងនិងក្រៅសាលារៀន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13316","languageVersionId":"6768","visibilityVersion":"2","versionToken":"a1.zw-oxU0G_Klik86qmef1NzGh1Sd4cyBvcpjGF3gHrhw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-07T07:21:54Z"}