{"asset":"news","key":"7015","locale":"km","id":"news:7015:km","entityId":"news:7015","canonicalUrl":"https://www.kps-tv.com/km/news/detail/7015","state":"ready","title":"បង្ក្រាបគ្រឿងញៀនជាង១០គីឡូក្រាមឃាត់ខ្លួនជនជាតិចិន៣នាក់នៅខេត្តស្វាយរៀង","summary":"នគរបាលស្វាយរៀងរាយការណ៍ពីការឃាត់ជនជាតិចិន៣នាក់នៅបាវិតថ្ងៃទី៤ មិថុនា និងរឹបអូសសារធាតុញៀនលើស១០គីឡូក្រាម អាវុធវែង១ បង់២ គ្រាប់៤៤០ ជញ្ជីង១និងទូរស័ព្ទ៣។ សំណុំរឿងនិងវត្ថុតាងកំពុងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។","body":"គ្រឿងញៀនជាង១០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀងរឹបអូសបានក្នុងពេលបានប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ នៅក្រុងបាវិត កាលពីថ្ងៃទី០៤ ខែមិថុនា ដោយឃាត់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនចំនួន៣នាក់។\nបើតាមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលក្រុងបាវិត និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនទម្ងន់ជាង ១០គីឡូក្រាម, ជញ្ជីងថ្លឹង១គ្រឿង, អាវុធវែង ១ដើម, បង់២, គ្រាប់កាំភ្លើង៤៤០គ្រាប់, ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13315","languageVersionId":"6765","visibilityVersion":"2","versionToken":"a1.QNnbDT1pCAF1o8rukxVc4NAlmIxeW12hq8i2j76qlMA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-07T10:06:10Z"}