{"asset":"news","key":"7023","locale":"km","id":"news:7023:km","entityId":"news:7023","canonicalUrl":"https://www.kps-tv.com/km/news/detail/7023","state":"ready","title":"អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចុះពិនិត្យការអនុវត្តការងារនគរបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ","summary":"ក្រសួងមហាផ្ទៃបានបើកសវនកម្មផ្ទៃក្នុងនគរបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៨ មិថុនា២០២៦ សម្រាប់ឆ្នាំ២០២៥និងឆ្នាំពាក់ព័ន្ធ។ គណៈប្រតិភូដឹកនាំដោយ សាន ស៊ីណា ត្រូវបានទទួលដោយ សូ ប៊ុណ្ណារឹទ្ធិ និងមន្ត្រីពាក់ព័ន្ធ រួមតំណាងក្រុង-ស្រុក៦ និងប៉ុស្តិ៍២៩ ដើម្បីពង្រឹងគណនេយ្យភាពនិងប្រសិទ្ធភាព។","body":"ខេត្តព្រះសីហនុ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបើកកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ គណនេយ្យភាព និងតម្លាភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាព។\nពិធីបើកកិច្ចសវនកម្មនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋាន និងជាប្រធានគណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។\nក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សូ ប៊ុណ្ណារឹទ្ធិ ស្នងការរងផែនការងារសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមទទួលគណៈប្រតិភូសវនកម្មផ្ទៃក្នុង ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនរបស់ស្នងការដ្ឋានក្នុងការសហការយ៉ាងពេញលេញជាមួយក្រុមការងារសវនកម្ម។\nកម្មវិធីនេះ ក៏មានការចូលរួមពីគណៈប្រតិភូសវនកម្មផ្ទៃក្នុង លោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុកទាំង៦ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង២៩ របស់ខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។\nកិច្ចសវនកម្មផ្ទៃក្នុងនេះ ត្រូវបានរំពឹងថា នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រង ការអនុវត្តការងារ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍អភិបាលកិច្ចល្អ និងទិសដៅកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13284","languageVersionId":"6713","visibilityVersion":"2","versionToken":"a1.3NWSoAsuaR2Bq967D5mxvRlil8GZ7ynGUgUZI4WbvWs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-08T06:22:42Z"}