{"asset":"news","key":"7032","locale":"km","id":"news:7032:km","entityId":"news:7032","canonicalUrl":"https://www.kps-tv.com/km/news/detail/7032","state":"ready","title":"លោកជំទាវ ឌិត នីតា ចុះពិនិត្យសាលាមត្តេយ្យសិក្សាទំនប់រលកថ្មីនិងចែកនំ ទឹកដោះគោជូនកុមារ","summary":"លោកជំទាវ ឌិត នីតា សាយ សំអាល់ បានចុះពិនិត្យមត្តេយ្យទំនប់រលកថ្មីនៅស្ទឹងហាវ រសៀលថ្ងៃទី៨ មិថុនា ដោយមានគណៈប្រតិភូអម។ លោកជំទាវបានចែកនំ ទឹកដោះគោ និងថ្នាំដុសធ្មេញជូនកុមារ។ សាលាមានសិស្ស១១៧នាក់ រួមស្រី៥៦នាក់។","body":"នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនានេះ លោកជំទាវ ឌិត នីតា សាយ សំអាល់ អមដំណើរដោយលោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមន៍នារីកម្ពុជាខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីជាន់ថ្នាក់ជាច្រើនរូប បានអញ្ជើញចុះពិនិត្យសាលាមត្តេយ្យសិក្សាទំនប់រលកថ្មី ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។\nនាឱកាសនេះ លោកជំទាវ ឌិត នីតា បាននាំយកនំ ទឹកដោះគោ និងថ្នាំដុសធ្មេញចែកជូនកុមារ-កុមារីនៅសាលាមត្តេយ្យសិក្សាទំនប់រលកថ្មីផងដែរ។ បច្ចុប្បន្ន សាលាមត្តេយ្យសិក្សាទំនប់រលកថ្មី មានកុមារចំនួន១១៧នាក់(ស្រី ៥៦នាក់) កំពុងសិក្សានៅទីនោះ៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13279","languageVersionId":"6698","visibilityVersion":"2","versionToken":"a1.S_ZDo4LBaEJE9LF1P1_ezmrgfcaYTMKDMJ11aOQ7ZWA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-08T10:06:56Z"}