# ពលរដ្ឋ និងម្ចាស់ទូកនេសាទនៅតំបន់ទំនប់រលក គាំទ្រគម្រោងអភិវឌ្ឍចំណតផែកុងតឺន័រទឹកជ្រៅថ្មី និងវិធានការរៀបចំលំហូរចរាចរទូកនេសាទ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7061>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13264","languageVersionId":"6675","visibilityVersion":"2","versionToken":"a1.mCDK48kmODLjL8Wc9dReeBgfEM8Nv-pCS-svYH_pxzE"}

Original publication: 2026-06-10T03:24:24Z

អត្ថបទរាយការណ៍ពីសិក្ខាសាលាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្រុងព្រះសីហនុ ស្តីពីលំហូរទូកនេសាទក្នុងអំឡុងសាងសង់និងដំណើរការចំណតផែកុងតឺន័រថ្មី៣ជំហាន។ ប្រជាពលរដ្ឋនិងម្ចាស់ទូកតំបន់ទំនប់រលកប្រមាណ៥០នាក់ចូលរួម ហើយអត្ថបទថាអ្នកចូលរួមទាំងអស់គាំទ្រគម្រោង និងវិធានការសុវត្ថិភាព។

ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយលោក ថោង វីរ៉ូ អគ្គនាយករងទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី លំហូរចរាចរទូកនេសាទក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការគម្រោងចំណតផែកុងតឺន័រថ្មី ជំហានទី១ ទី២ និងទី៣។
 សិក្ខាសាលានេះ បានរៀបចំឡើងនៅសណ្ឋាគារ ឆ្នេរថ្មី ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងម្ចាស់ទូកនេសាទនៅតំបន់ទំនប់រលកប្រមាណ ៥០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការរៀបចំលំហូរចរាចរទូកនេសាទឱ្យមានសុវត្ថិភាព ស្របពេលដែលគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីកំពុងអនុវត្ត និងដំណើរការនាពេលខាងមុខ។
 ក្នុងឱកាសនោះ ប្រជាពលរដ្ឋ និងម្ចាស់ទូកនេសាទដែលចូលរួមទាំងអស់ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំងបីជំហាន ព្រមទាំងគាំទ្រវិធានការរៀបចំលំហូរចរាចរទូកនេសាទ ដែលនឹងជួយបង្កើនសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុជាមួយនាវាពាណិជ្ជកម្មអន្តរជាតិ ក្នុងតំបន់អាងនាវា និងឃ្លងនាវារបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
 សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងទទួលបានលទ្ធផលជោគជ័យ ដោយមានការយល់ដឹង និងការគាំទ្រពីសហគមន៍នេសាទចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដែលជាចលករសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


