{"asset":"news","key":"7065","locale":"km","id":"news:7065:km","entityId":"news:7065","canonicalUrl":"https://www.kps-tv.com/km/news/detail/7065","state":"ready","title":"កម្លាំងជំនាញ នគរបាលព្រះសីហនុ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តគ្រឿងញៀនលើអ្នកបើកបររថយន្តធុនធំ","summary":"អត្ថបទរាយការណ៍ថា នគរបាលចរាចរណ៍និងប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានត្រួតពិនិត្យជាតិស្រវឹង និងតេស្តគ្រឿងញៀនលើអ្នកបើករថយន្តធុនធំ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២២០–២២១ សង្កាត់លេខ១។ អត្ថបទរៀបរាប់ការដឹកនាំរបស់នគរបាលនិងខេត្ត និងគោលដៅសុវត្ថិភាពផ្លូវថ្នល់។","body":"ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។\n ប្រតិបត្តិការនេះផ្តោតលើការត្រួតពិនិត្យជាតិស្រវឹង និងការធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ ដើម្បីទប់ស្កាត់ហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពលើដងផ្លូវសាធារណៈ។\n សកម្មភាពត្រួតពិនិត្យត្រូវបានអនុវត្តនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២២០-២២១ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅប្រកបដោយការយកចិត្តទុកដាក់ និងអនុលោមតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13261","languageVersionId":"6666","visibilityVersion":"2","versionToken":"a1.Q0YnkmKXxJbznIhNrRH_5axyJYM494fMohCHaJG5-3U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-10T03:53:42Z"}