{"asset":"news","key":"7066","locale":"km","id":"news:7066:km","entityId":"news:7066","canonicalUrl":"https://www.kps-tv.com/km/news/detail/7066","state":"ready","title":"រឿងលេចធ្លោ ៣ ដែលគួរចងចាំសម្រាប់បាល់ទាត់កម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២៦","summary":"អត្ថបទ KPS99TV លើកយកសមិទ្ធផលបាល់ទាត់កម្ពុជា៣ផ្នែកក្នុងខែមិថុនា២០២៦៖ បុរសឈ្នះហុងកុង២–០ថ្ងៃទី៩ មិថុនា និងថាជាលើកដំបូងក្នុង១២ជំនួបតាំងពី១៩៥៧; U19 ឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រអាស៊ានក្រោយឈ្នះហ្វីលីពីន៣–០ និងស្មើអូស្ត្រាលី២–២; នារីឈ្នះសិង្ហបុរី៥–០ និងស្មើឥណ្ឌូណេស៊ី១–១។","body":"ភ្នំពេញ៖ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចាត់ទុកថាជាខែដ៏មានសារៈសំខាន់សម្រាប់វិស័យបាល់ទាត់កម្ពុជា ខណៈក្រុមជម្រើសជាតិបុរស ក្រុមជម្រើសជាតិនារី និងក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ (U19) សុទ្ធតែបង្ហាញសមិទ្ធផលគួរឱ្យកត់សម្គាល់លើឆាកអន្តរជាតិ។ ទូរទស្សន៍ខេត្តព្រះសីហនុ KPS99TV សូមលើកយកព្រឹត្តិការណ៍លេចធ្លោ ៣ ដែលគួរចងចាំសម្រាប់បាល់ទាត់កម្ពុជា ក្នុងខែមិថុនានេះ។\n១. ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិបុរសលើហុងកុង\nក្រុមជម្រើសជាតិបុរសកម្ពុជា បានសាងប្រវត្តិសាស្ត្រថ្មី ដោយយកឈ្នះក្រុមជម្រើសជាតិហុងកុង ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានអ្នកគាំទ្រជាង ២ម៉ឺននាក់។\nជ័យជម្នះនេះ គឺជាការឈ្នះលើកដំបូងរបស់កម្ពុជា ក្នុងការជួបគ្នាចំនួន ១២ លើកជាមួយហុងកុង ចាប់តាំងពីឆ្នាំ១៩៥៧មក ដែលបានបញ្ចប់ស្ថិតិមិនល្អអស់រយៈពេលជាច្រើនទសវត្សរ៍ និងបង្ហាញពីការវិវឌ្ឍគួរឱ្យកត់សម្គាល់នៃកម្រិតបាល់ទាត់កម្ពុជា។\n២. ក្រុម U19 កម្ពុជា បង្កើតកំណត់ត្រាថ្មីក្នុងពានរង្វាន់អាស៊ាន\nក្រុមជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម ១៩ ឆ្នាំ (U19) បានបង្ហាញទម្រង់លេងដ៏ល្អប្រសើរ ដោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U19 Championship ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។\nសមិទ្ធផលនេះ កើតឡើងបន្ទាប់ពីក្រុម U19 កម្ពុជា បានយកឈ្នះក្រុមហ្វីលីពីន ៣-០ និងប្រកួតស្មើក្រុមអូស្ត្រាលី ២-២ ក្នុងវគ្គចែកពូល ដែលបានបង្ហាញពីសក្តានុពល និងអនាគតភ្លឺស្វាងរបស់កីឡាករជំនាន់ថ្មី។\n៣. ក្រុមជម្រើសជាតិនារីកម្ពុជា បង្ហាញភាពរឹងមាំលើឆាកអន្តរជាតិ\nក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបង្ហាញការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការប្រកួតអន្តរជាតិ ដោយយកឈ្នះក្រុមសិង្ហបុរីក្នុងលទ្ធផល ៥-០ និងប្រកួតស្មើក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ១-១។\nលទ្ធផលនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការកើនឡើងនៃសមត្ថភាពប្រកួតរបស់ក្រុមនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យបាល់ទាត់នារីនៅកម្ពុជានាពេលអនាគតផងដែរ។\nខែមិថុនា ឆ្នាំ២០២៦ បានក្លាយជាខែប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជា ដោយបង្ហាញពីការរីកចម្រើនស្របគ្នារបស់ក្រុមជម្រើសជាតិបុរស ក្រុមជម្រើសជាតិនារី និងក្រុមយុវជន។ សមិទ្ធផលទាំងនេះ បានផ្តល់ក្តីសង្ឃឹម និងទំនុកចិត្តថ្មីសម្រាប់អនាគតបាល់ទាត់កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ ដោយ៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13260","languageVersionId":"6663","visibilityVersion":"2","versionToken":"a1.dXJWEsbgyWoRqN4r2A2SFvmGk_uAh-5Os4lYP1Jerhw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-10T04:08:32Z"}