{"asset":"news","key":"7067","locale":"km","id":"news:7067:km","entityId":"news:7067","canonicalUrl":"https://www.kps-tv.com/km/news/detail/7067","state":"ready","title":"សម្តេចហ៊ុន សែនថាពេលនេះអន្តរជាតិមិនជឿថា«កម្ពុជាឈ្លានពានថៃទេ»","summary":"ហ៊ុន សែន ថ្លែងនៅសៀមរាបព្រឹកថ្ងៃទី១០ ខែមិថុនា ថា អន្តរជាតិមិនជឿថាកម្ពុជាឈ្លានពានថៃទេ។ លោកយោងទៅសេចក្តីអះអាងរបស់កងទ័ពថៃ និងបកស្រាយអំពីអ្នកផ្ទុះអាវុធមុនក្នុងខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងប្រើឧទាហរណ៍ដណ្តើមនំ ហើយថាកម្លាំងយោធាមិនមែនជាជម្រើសកម្ពុជា។","body":"ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះ អន្តរជាតិគ្មាននររណាជឿថា «កម្ពុជាឈ្លានពានថៃទេ»។ សម្តេចតេជោថា គ្មានអាតូចទៅវាយអាធំដួលនោះទេ ចំណែកកងទ័ពជើងគោកថៃក៏ធ្លាប់ប្រកាសថា ដោយសារកម្ពុជាទៅនៅលើទឹកដីថៃ ៣០ទៅ៤០ឆ្នាំហើយ ទើបថៃប្រើប្រាស់កម្លាំងវាយយកត្រឡប់ទៅវិញ។ ដូច្នេះការផ្ទុះអាវុធកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ មានតែអ្នកវាយដណ្តើមគេទេដែលផ្ទុះអាវុធមុន។ ក្នុងន័យនេះ សម្តេចបានប្រៀបប្រដូចថា បើសិនជាយើងចង់វាយដណ្តើមនំវិញ យើងជាអ្នកផ្ទុះអាវុធមុនដូច្នេះយើងជាអ្នកខុស។ ម្ល៉ោះហើយ សម្តេចតេជោ ពន្យល់ថា ដំណោះស្រាយតាមរយៈកម្លាំងយោធាមិនមែនជាជម្រើសរបស់កម្ពុជាទេ។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ចេញពីខេត្តសៀមរាបក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ  នាព្រឹកថ្ងៃទី១០ ខែមិថុនា៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13259","languageVersionId":"6660","visibilityVersion":"2","versionToken":"a1.ms0w0xrXkihP4ViZ1YPremNEi4L_mzmtCE0hliD1drw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-10T04:09:05Z"}