{"asset":"news","key":"7068","locale":"km","id":"news:7068:km","entityId":"news:7068","canonicalUrl":"https://www.kps-tv.com/km/news/detail/7068","state":"ready","title":"នាយករដ្ឋមន្រ្តីប្រាប់អគ្គលេខាធិការរង UN ពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់!","summary":"អត្ថបទរាយការណ៍ថា ហ៊ុន ម៉ាណែត បានជួបអគ្គលេខាធិការរង UN Izumi Nakamitsu នៅវៀតណាម នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសវេទិកាអនាគតអាស៊ានលើកទី៣។ លោករំលឹកផលវិបាកសង្គ្រាម បញ្ជាក់ជំហរដោះស្រាយព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងពិភាក្សាបញ្ហាតំបន់-អន្តរជាតិ។","body":"សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកប្រាប់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ អំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុតមានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត។\nការរំលឹកបែបនេះរបស់សម្តេចធិបតី ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជំនួបជាមួយលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅប្រទេសវៀតណាម។\nសម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរង UN អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ។\nទន្ទឹមនឹងនេះ សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង UN បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13258","languageVersionId":"6657","visibilityVersion":"2","versionToken":"a1.7-3_cVoxu-21sYfdfF919FTJXtBvdgiX06tjMqJOmb8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-10T06:33:50Z"}