# នាយករដ្ឋមន្រ្តីប្រាប់អគ្គលេខាធិការរង UN ពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7068>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13258","languageVersionId":"6657","visibilityVersion":"2","versionToken":"a1.7-3_cVoxu-21sYfdfF919FTJXtBvdgiX06tjMqJOmb8"}

Original publication: 2026-06-10T06:33:50Z

អត្ថបទរាយការណ៍ថា ហ៊ុន ម៉ាណែត បានជួបអគ្គលេខាធិការរង UN Izumi Nakamitsu នៅវៀតណាម នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសវេទិកាអនាគតអាស៊ានលើកទី៣។ លោករំលឹកផលវិបាកសង្គ្រាម បញ្ជាក់ជំហរដោះស្រាយព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងពិភាក្សាបញ្ហាតំបន់-អន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកប្រាប់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ អំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុតមានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត។
ការរំលឹកបែបនេះរបស់សម្តេចធិបតី ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជំនួបជាមួយលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅប្រទេសវៀតណាម។
សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរង UN អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ។
ទន្ទឹមនឹងនេះ សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង UN បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


