{"asset":"news","key":"7072","locale":"km","id":"news:7072:km","entityId":"news:7072","canonicalUrl":"https://www.kps-tv.com/km/news/detail/7072","state":"ready","title":"មនុស្ស១២៤នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅអគារឡាសវេហ្គាសក្រុងប៉ោយប៉ែត","summary":"អត្ថបទថា សមត្ថកិច្ចឃាត់មនុស្សយ៉ាងហោចណាស់១២៤នាក់នៅអគារឡាសវេហ្គាស ក្រុងប៉ោយប៉ែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការប្រើគ្រឿងញៀន។ ក្នុងការពិនិត្យទីតាំងសង្ស័យឆបោក៣កន្លែង មិនឃើញសកម្មភាពឆបោកអនឡាញ ប៉ុន្តែរកឃើញសារធាតុញៀន និងប្រគល់ជនសង្ស័យ-វត្ថុតាងឱ្យមន្ទីរប្រឆាំងគ្រឿងញៀន។","body":"យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន១២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅអគារឡាសវេហ្គាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។\nប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣កន្លែង។ ទោះបីមិនរកឃើញសកម្មភាពឆបោកតាមអនឡាញក៏ដោយ សមត្ថកិច្ចបានរកឃើញសារធាតុញៀន និងឃាត់ខ្លួនមនុស្ស ១២៤នាក់ នៅអគារឡាសវេហ្គាស។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីច្បាប់៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13256","languageVersionId":"6651","visibilityVersion":"2","versionToken":"a1.mdiTMkIe6g3rUKFDG8mbDZZmx6gCV8iUxuhO-7bmxJU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-10T07:58:09Z"}