# អភិបាលស្រុកព្រៃនប់ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ដើម្បីលើកកម្ពស់ជីវភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7074>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13255","languageVersionId":"6648","visibilityVersion":"2","versionToken":"a1.zDNYS3YD9-5URnGi7qGXrXhybXlMp1vdVKbjVEdiRRA"}

Original publication: 2026-06-10T08:46:48Z

អត្ថបទរាយការណ៍ថា អភិបាលស្រុកព្រៃនប់ អ៊ី ធារិន បានបើកការដ្ឋានផ្លូវបេតុងអាមេ២ខ្សែ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ផ្លូវនៅឃុំទឹកថ្លាប្រវែង៦១៦ម៉ែត្រ និងនៅឃុំសាមគ្គី៥៤០ម៉ែត្រ ទាំងពីរទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ។ លោកណែនាំគុណភាពសំណង់ និងអំពាវនាវថែផ្លូវ បរិស្ថាន និងដាំដើមឈើ។

ខេត្តព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការធ្វើពាណិជ្ជកម្ម ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
លោក អភិបាលស្រុកព្រៃនប់ មានប្រសាសន៍លើកឡើងនេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ផ្លូវទី១ ស្ថិតនៅភូមិព្រែកទាល់ និងភូមិកំពង់ចិន ឃុំទឹកថ្លា មានប្រវែង ៦១៦ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រនិង ផ្លូវទី២ ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី មានប្រវែង ៥៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ។
លោកអភិបាលស្រុកក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ ឱ្យអនុវត្តការងារតាមស្តង់ដាបច្ចេកទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាព ដើម្បីធានាបាននូវភាពរឹងមាំ និងអាយុកាលប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ និងបរិស្ថានជុំវិញលំនៅដ្ឋាន ដោយមិនបោះសំរាមផ្តេសផ្តាស ថែរក្សាផ្លូវសាធារណៈឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ល្អ និងចូលរួមដាំដើមឈើបៃតង ដើម្បីរួមគ្នាកសាងសហគមន៍ស្អាត បរិស្ថានល្អ និងការរស់នៅប្រកបដោយផាសុកភាព៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


