{"asset":"news","key":"7080","locale":"km","id":"news:7080:km","entityId":"news:7080","canonicalUrl":"https://www.kps-tv.com/km/news/detail/7080","state":"ready","title":"សង្ស័យនាំចូលពីថៃ!!សមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងនៅក្រុងភ្នំពេញ","summary":"អត្ថបទយោង BTV ថា សមត្ថកិច្ចបានពិនិត្យឃ្លាំងសាច់បង្កកនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយសង្ស័យទំនិញមកពីថៃ។ គិតត្រឹមរសៀលថ្ងៃនោះ ប្រភពនាំចូល និងភាពត្រឹមត្រូវនៃឯកសារមិនទាន់ត្រូវបានបញ្ជាក់ ខណៈការត្រួតពិនិត្យបន្ត។","body":"ឃ្លាំងស្តុកសាច់បង្កករាប់រយតោន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះចុះឆែកឆេរ និងពិនិត្យនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយសមត្ថកិច្ចដាក់ការសង្ស័យថា បាននាំចូលពីប្រទេសថៃ។ នេះបើតាមទូរទស្សន៍ BTV ចុះផ្សាយនៅមុននេះបន្តិច។\nបើតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឱ្យដឹងថា ឃ្លាំងខាងលើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះសម្រាប់រក្សាទុកទំនិញរបស់ខ្លួន។ ប៉ុន្តែសាច់ទាំងនេះ ត្រូវបានគេសង្ស័យថា នាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។\nក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាបាននាំចូលពីប្រទេសថៃពិតមែនឬយ៉ាងណានោះទេ ហើយសមត្ថកិច្ចក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13249","languageVersionId":"6638","visibilityVersion":"2","versionToken":"a1.gB713Z5_83XeQU3CMeoc3UknGFa0zPWH-ODrW4h-8Hk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-10T10:11:00Z"}