{"asset":"news","key":"7091","locale":"km","id":"news:7091:km","entityId":"news:7091","canonicalUrl":"https://www.kps-tv.com/km/news/detail/7091","state":"ready","title":"អតីតពលករវិលពីថៃ មានការងារធ្វើ និងចំណូលថេរ នៅស្រុកព្រៃនប់ ខណៈសេដ្ឋកិច្ចមូលដ្ឋានកំពុងរីកចម្រើន","summary":"លោក អ៊ី ធារិន បានចុះសួរសុខទុក្ខអតីតពលករវិលពីថៃ ដែលកំពុងធ្វើការនៅរោងចក្រឥដ្ឋក្នុងស្រុកព្រៃនប់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ កម្មករបានឱ្យដឹងថាអាចរកចំណូលបាន៣៥០-៦៥០ដុល្លារក្នុងមួយខែ ហើយការងារជិតផ្ទះជួយឱ្យរស់នៅជួបជុំគ្រួសារនិងកាត់បន្ថយហានិភ័យចំណាកស្រុក។","body":"ខេត្តព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខអតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងបច្ចុប្បន្នកំពុងបម្រើការងារនៅរោងចក្រផលិតឥដ្ឋមួយកន្លែងក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។\n ក្នុងឱកាសនោះ បងប្អូនកម្មករ-កម្មការិនី បានបង្ហាញពីក្តីសប្បាយរីករាយ និងការពេញចិត្តចំពោះឱកាសការងារដែលមាននៅក្នុងមូលដ្ឋាន។ ពួកគាត់បានឱ្យដឹងថា បច្ចុប្បន្នអាចរកប្រាក់ចំណូលបានចន្លោះពី ៣៥០ ដុល្លារ ទៅ ៦៥០ ដុល្លារ ក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរ។\n បងប្អូនអតីតពលករបានលើកឡើងថា ការមានការងារធ្វើនៅជិតផ្ទះ មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំក្រុមគ្រួសារ កាត់បន្ថយការបែកបាក់ និងជៀសវាងហានិភ័យនានាពីការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសផងដែរ។\n ការវិលត្រឡប់របស់អតីតពលករ និងការទទួលបានឱកាសការងារនៅក្នុងមូលដ្ឋាន បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ និងការកើនឡើងនៃឱកាសការងារ ដែលកំពុងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។\n ជាមួយគ្នានេះ ការអភិវឌ្ឍរោងចក្រ និងសហគ្រាសនានាក្នុងមូលដ្ឋាន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យអាចរស់នៅ និងអភិវឌ្ឍជីវិតជាមួយក្រុមគ្រួសារក្នុងស្រុកកំណើតរបស់ខ្លួនប្រកបដោយសុភមង្គល និងចីរភាព៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13243","languageVersionId":"6620","visibilityVersion":"2","versionToken":"a1.oxnma3TPUIh9S2zSB2Fv1-62OL7WCDPsTg0waH-Glr4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-11T03:51:45Z"}