{"asset":"news","key":"7094","locale":"km","id":"news:7094:km","entityId":"news:7094","canonicalUrl":"https://www.kps-tv.com/km/news/detail/7094","state":"ready","title":"ពលរដ្ឋខ្មែរអាយុ ៦០ឆ្នាំឡើងទៅ ត្រូវស្នើថតអត្តសញ្ញាណបណ្ណថ្មីដោយអនុវត្តតាមវិធីទាំងនេះ","summary":"ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានជូនដំណឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា ពលរដ្ឋអាយុ៦០ឆ្នាំឡើងត្រូវប្រើអត្តសញ្ញាណបណ្ណចាស់រហូតអស់សុពលភាព រួចបំពេញបែបបទធ្វើថ្មីដើម្បីទទួលបណ្ណមានសុពលភាពអចិន្ត្រៃយ៍។ ជាទូទៅប្រើតែបណ្ណចាស់ លើកលែងការផ្លាស់ប្តូរអាសយដ្ឋានឬទីតាំងរដ្ឋបាល ដែលត្រូវភ្ជាប់សៀវភៅស្នាក់នៅឬលិខិតបញ្ជាក់ទីលំនៅ។","body":"ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានជូនដំណឹងថា\n«ពលរដ្ឋខ្មែរដែលមានអាយុ ៦០ឆ្នាំឡើង ត្រូវបន្តប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានស្រាប់ រហូតដល់អស់សុពលភាព ហើយត្រូវមកបំពេញបែបបទថតធ្វើថ្មីឡើងវិញ ទើបទទួលបានអត្តសញ្ញាណបណ្ណថ្មីមានសុពលភាពអចិន្ត្រែយ៍ស្រាប់ទុកប្រើប្រាស់។\nការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនតម្រូវឱ្យភ្ជាប់ឯកសារយោងបន្ថែម ក្រៅពីអត្តសញ្ញាណបណ្ណចាស់នោះទេ។ លើកលែងតែករណីមានការផ្លាស់ប្តូរអាសយដ្ឋានថ្មី ឬអាសយដ្ឋានចាស់នោះត្រូវបានផ្លាស់ប្តូរទីតាំងភូមិសាស្ត្ររដ្ឋបាល ឧទាហរណ៍ដូចជាពីមុន សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែបច្ចុប្បន្ន សង្កាត់នោះប្តូរជា សង្កាត់ស្ទឹងមានជ័យ១ ឬ ស្ទឹងមានជ័យ២ ឬ ស្ទឹងមានជ័យ៣ ជាដើម ដែលសាមីខ្លួនត្រូវភ្ជាប់សៀវភៅស្នាក់នៅអាសយដ្ឋានថ្មីនោះ ឬលិខិតបញ្ជាក់ទីលំនៅចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលសិន ទើបអាចថតបន្តសុពលភាពបាន។\nទីកន្លែង\n -ប៉ុស្តិនគរបាលរដ្ឋបាលឃុំ សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍\n -អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនៃទីលំនៅអចិន្ត្រៃយ៍\n -ស្នងការដ្ឋាននគរបាលរាជធានី ខេត្តនៃទីលំនៅអចិន្ត្រៃយ៍\n -ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ ឬអ៉ីអន៣ មានជ័យ\n -ស្នាក់ការកណ្តាល ប.ស.ស.\n -នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13242","languageVersionId":"6617","visibilityVersion":"2","versionToken":"a1.6_pRWs_qVFFTW7wOmglyO_lPvbP1GwY5QdstgMJlEVo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-11T04:17:42Z"}