{"asset":"news","key":"7097","locale":"km","id":"news:7097:km","entityId":"news:7097","canonicalUrl":"https://www.kps-tv.com/km/news/detail/7097","state":"ready","title":"សម្តេចហ៊ុន សែនថានឹងហៅឈ្មួញនាំសាច់បង្កកពីថៃមកសួរផ្ទាល់ដើម្បីវែករកមុខមន្ត្រីពាក់ព័ន្ធ","summary":"សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១១ ខែមិថុនាថា នឹងហៅឈ្មួញនាំសាច់បង្កកពីថៃមកសួរផ្ទាល់ និងចាត់វិធានការលើមន្ត្រីដែលគប់គិតជាមួយឈ្មួញ។ សេចក្តីរាយការណ៍ក៏លើកឡើងពីការរកឃើញសាច់បង្កករាប់រយតោននៅឃ្លាំង៣ទីតាំង ក្នុងខណ្ឌ៣នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា។","body":"ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសថា សម្តេចនឹងហៅឈ្មួញនាំសាច់បង្កកពីប្រទេសថៃមកសួរដោយផ្ទាល់ ដើម្បីវែករកមុខមន្ត្រីដែលពាក់ព័ន្ធទាំងអស់។\nមិនត្រឹមតែចាត់វិធានការចំពោះអ្នកនាំចូលនោះទេ ប៉ុន្តែសម្តេច បានប្រកាសថា សម្តេចនឹងចាត់វិធានការចំពោះមន្ត្រីដែលបានគប់គិតជាមួយឈ្មួញនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។ សម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ៗថា សម្តេចនឹងតាមរកមុខឈ្មួញដែលនាំចូលទំនិញពីប្រទេសថៃបន្ថែមទៀត។ ជាមួយគ្នា សម្តេចចាត់ទុកវិធានការនេះ គឺជាការឆ្លើយតបនឹងវិធានការរបស់ថៃដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជាតាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។\nជាក់ស្តែង កាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញ ទីតាំងសាច់បង្កកនាំចូលពីប្រទេសថៃរាប់រយតោន ត្រូវបានសមត្ថកិច្ចរកឃើញលាក់ខ្លួននៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌព្រែកព្នៅ ឫស្សីកែវ និងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។ ទំនិញសាច់បង្កកទាំងនេះ រួមមាន៖ ហតដក ជង្គង់មាន់ ប្រហិត និងសាច់បង្កកផ្សេងទៀតរាបរយតោន ដែលបានលាក់នៅក្នុងឃ្លាំងស្តុកទុក៣ទីតាំងផ្សេងគ្នា។\nយ៉ាងណា សម្តេចតេជោ បានបញ្ជាក់បន្ថែមថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាទំនិញនោះទេ។ ផ្ទុយទៅវិញ ថៃបានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13239","languageVersionId":"6608","visibilityVersion":"2","versionToken":"a1.PsdM8HFhOLm0HyWGUvwhbqarlkol3v8xsiMlx6E3uKo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-11T07:03:32Z"}