# សម្តេចហ៊ុន សែនថានឹងហៅឈ្មួញនាំសាច់បង្កកពីថៃមកសួរផ្ទាល់ដើម្បីវែករកមុខមន្ត្រីពាក់ព័ន្ធ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7097>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13239","languageVersionId":"6608","visibilityVersion":"2","versionToken":"a1.PsdM8HFhOLm0HyWGUvwhbqarlkol3v8xsiMlx6E3uKo"}

Original publication: 2026-06-11T07:03:32Z

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១១ ខែមិថុនាថា នឹងហៅឈ្មួញនាំសាច់បង្កកពីថៃមកសួរផ្ទាល់ និងចាត់វិធានការលើមន្ត្រីដែលគប់គិតជាមួយឈ្មួញ។ សេចក្តីរាយការណ៍ក៏លើកឡើងពីការរកឃើញសាច់បង្កករាប់រយតោននៅឃ្លាំង៣ទីតាំង ក្នុងខណ្ឌ៣នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសថា សម្តេចនឹងហៅឈ្មួញនាំសាច់បង្កកពីប្រទេសថៃមកសួរដោយផ្ទាល់ ដើម្បីវែករកមុខមន្ត្រីដែលពាក់ព័ន្ធទាំងអស់។
មិនត្រឹមតែចាត់វិធានការចំពោះអ្នកនាំចូលនោះទេ ប៉ុន្តែសម្តេច បានប្រកាសថា សម្តេចនឹងចាត់វិធានការចំពោះមន្ត្រីដែលបានគប់គិតជាមួយឈ្មួញនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។ សម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ៗថា សម្តេចនឹងតាមរកមុខឈ្មួញដែលនាំចូលទំនិញពីប្រទេសថៃបន្ថែមទៀត។ ជាមួយគ្នា សម្តេចចាត់ទុកវិធានការនេះ គឺជាការឆ្លើយតបនឹងវិធានការរបស់ថៃដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជាតាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។
ជាក់ស្តែង កាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញ ទីតាំងសាច់បង្កកនាំចូលពីប្រទេសថៃរាប់រយតោន ត្រូវបានសមត្ថកិច្ចរកឃើញលាក់ខ្លួននៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌព្រែកព្នៅ ឫស្សីកែវ និងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។ ទំនិញសាច់បង្កកទាំងនេះ រួមមាន៖ ហតដក ជង្គង់មាន់ ប្រហិត និងសាច់បង្កកផ្សេងទៀតរាបរយតោន ដែលបានលាក់នៅក្នុងឃ្លាំងស្តុកទុក៣ទីតាំងផ្សេងគ្នា។
យ៉ាងណា សម្តេចតេជោ បានបញ្ជាក់បន្ថែមថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាទំនិញនោះទេ។ ផ្ទុយទៅវិញ ថៃបានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


