{"asset":"news","key":"7098","locale":"km","id":"news:7098:km","entityId":"news:7098","canonicalUrl":"https://www.kps-tv.com/km/news/detail/7098","state":"ready","title":"ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលកូនឈើឥតគិតថ្លៃ ដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦","summary":"ក្រសួងបរិស្ថានបានអំពាវនាវនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋទទួលកូនឈើឥតគិតថ្លៃសម្រាប់ដាំក្នុងរដូវវស្សា។ ក្រសួងបានឱ្យដឹងថា ឆ្នាំ២០២៥ចែកជូនជាង៣,៤លានដើម និងមានផែនការចែក៥លានដើមក្នុងឆ្នាំ២០២៦ រួមទាំងកូនត្នោត១,៥លានដើម ដើម្បីពង្រីកគម្របបៃតងនិងរួមចំណែកគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០។","body":"ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញទៅទទួលកូនឈើដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីយកទៅដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦។\nការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌយុទ្ធនាការ «ពន្លកបៃតង» ដែលជាគំនិតផ្តួចផ្តើមក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងពង្រីកគម្របព្រៃឈើ និងរួមចំណែកសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។\n បច្ចុប្បន្ន ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើនៅតាមមន្ទីរបរិស្ថានទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥កន្លែង រួមមាន ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប កោះកុង និងមណ្ឌលគិរី ដែលមានសមត្ថភាពផលិតកូនឈើបានរាប់លានដើមក្នុងមួយឆ្នាំៗ។\n ក្នុងឆ្នាំ២០២៥ ក្រសួងបានចែកជូនកូនឈើដោយឥតគិតថ្លៃជាង ៣,៤លានដើម។ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងមានផែនការចែកចាយកូនឈើចំនួន ៥លានដើម រួមមានឈើប្រណីត ដូចជា បេង នាងនួន ក្រញូង និងធ្នង់ ព្រមទាំងឈើហូបផ្លែ ឈើលម្អ និងកូនត្នោតចំនួន ១,៥លានដើម។\n កូនឈើទាំងនេះ នឹងត្រូវផ្តល់ជូនសាធារណជនដោយឥតគិតថ្លៃ សម្រាប់យកទៅដាំនៅតាមសាលារៀន វត្តអារាម សហគមន៍ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់ការអភិរក្សបរិស្ថាននៅកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13238","languageVersionId":"6605","visibilityVersion":"2","versionToken":"a1.v9wcK1MkIrkzCdnwFdxaTN1z30eMeFhb9Fkl1B8U9_M"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-11T07:19:47Z"}