{"asset":"news","key":"7100","locale":"km","id":"news:7100:km","entityId":"news:7100","canonicalUrl":"https://www.kps-tv.com/km/news/detail/7100","state":"ready","title":"មន្ត្រីជំនាញខេត្តត្បូងឃ្មុំ ដុតកម្ទេចទំនិញខូចគុណភាពជាង ២តោន ដែលនាំចូលពីវៀតណាម","summary":"មន្ត្រីជំនាញខេត្តត្បូងឃ្មុំបានដុតកម្ទេចទំនិញខូចគុណភាពនាំចូលពីវៀតណាមចំនួន២.២១០គីឡូក្រាម នៅស្រុកមេមត់ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ទំនិញរួមមានមាន់ សាច់ក្រក គ្រឿងក្នុងមាន់និងស្លាបមាន់បង្កក ដោយមន្ត្រីថាការកម្ទេចនេះមានគោលបំណងការពារសុខភាពសាធារណៈ។","body":"ខេត្តត្បូងឃ្មុំ៖ មន្ត្រីជំនាញខេត្តត្បូងឃ្មុំ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានដុតកម្ទេចចោលទំនិញខូចគុណភាពសរុបចំនួន ២.២១០ គីឡូក្រាម ដែលត្រូវបាននាំចូលពីប្រទេសវៀតណាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុកមេមត់ ខេត្តត្បូឃ្មុំ។\n លោក កែន ចាន់សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយការិយាល័យគយ និងរដ្ឋាករមេមត់ និងមានការចូលរួមពីលោក ឃិន វិជ្ជតា តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងការពារព្រំដែនប្រចាំច្រកព្រំដែនដូនរ័ត្ន ឃុំរូង ស្រុកមេមត់។\n ទំនិញដែលត្រូវបានដុតកម្ទេចរួមមាន មាន់ចំនួន ១.០៤០ គីឡូក្រាម សាច់ក្រកស្បែកស្រួយ (ប្រហិតលាយម្សៅ) ៩២០ គីឡូក្រាម គ្រឿងក្នុងមាន់បង្កក ១០០ គីឡូក្រាម និងស្លាបមាន់បង្កក ១៥០ គីឡូក្រាម។\n មន្ត្រីជំនាញបញ្ជាក់ថា ការកម្ទេចទំនិញខូចគុណភាពទាំងនេះ គឺដើម្បីការពារសុខភាពសាធារណៈ និងទប់ស្កាត់ការចរាចរផលិតផលគ្មានគុណភាពចូលទៅក្នុងទីផ្សារនៃប្រទេសកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13236","languageVersionId":"6599","visibilityVersion":"2","versionToken":"a1.q0V0DozJZKkobQvapEj9aEfGAIv_yZ2naCZ-8bgKvYc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-11T07:49:40Z"}