{"asset":"news","key":"7110","locale":"km","id":"news:7110:km","entityId":"news:7110","canonicalUrl":"https://www.kps-tv.com/km/news/detail/7110","state":"ready","title":"អាជ្ញាធរហៅ«ម៉ែគ្រូនុយក្លែអ៊ែរ»មកអប់រំនិងធ្វើកិច្ចសន្យាលុបវីដេអូបង្ហោះលើបណ្តាញសង្គមប៉ះពាល់ព្រះពុទ្ធសាសនា","summary":"អត្ថបទរាយការណ៍ថា មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងអាជ្ញាធរបានហៅ ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកអប់រំ និងធ្វើកិច្ចសន្យាលុបរូបភាព-វីដេអូដែលមន្ទីរចាត់ទុកថាប៉ះពាល់ប្រពៃណី និងព្រះពុទ្ធសាសនា។ លោកស្រីយល់ព្រមលុប និងស្នើកុំចែកចាយបន្ត ខណៈមន្ទីរព្រមានអំពីការប្រឈមច្បាប់។","body":"មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បានហៅលោកស្រី ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកអប់រំ និងធ្វើកិច្ចសន្យាឱ្យលុបវីដេអូ និងរូបថតសកម្មភាពដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម ចេញពីបណ្តាញសង្គមទាំងអស់។\nការកោះហៅមកអប់រំ និងធ្វើកិច្ចសន្យាលុបវីដេអូបែបនេះ ដោយសារតែ «ម៉ែគ្រូនុយក្លែអ៊ែរ» បានបង្ហោះរូបថត និងវីដេអូនៅលើបណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ និងព្រះពុទ្ធសាសនា។\nទន្ទឹមនឹងនេះ «ម៉ែគ្រូនុយក្លែអ៊ែរ»  ក៏បានយល់ព្រមលុបរាល់រូបភាព និងវីដេអូសកម្មភាពទាំងអស់នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងអំពាវនាវដល់បរិស័ទ អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ កុំថតចម្លងចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗ  និងជួយលុបវីដេអូ និងរូបថតសកម្មភាពទាំងចាស់ ទាំងថ្មីចេញពីបណ្តាញសង្គម។\nមិនតែប៉ុណ្ណោះ មន្ទីរធម្មការរាជធានីភ្នំពេញ បានស្នើឱ្យបងប្អូនទាំងអស់ បញ្ឈប់បន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់លោកនៅលើបណ្តាញសង្គមតទៅទៀត ប្រសិនបើបងប្អូននៅតែយកទៅបង្ហោះនឹងត្រូវប្រឈមមុខចំពោះមុខ ច្បាប់ជាធរមានដោយខ្លួនឯង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13222","languageVersionId":"6573","visibilityVersion":"2","versionToken":"a1.SYzh6yaEMjnPBEbpz4iRfIFC8woWHzpHuxJPaASBY88"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-11T10:42:11Z"}