{"asset":"news","key":"7112","locale":"km","id":"news:7112:km","entityId":"news:7112","canonicalUrl":"https://www.kps-tv.com/km/news/detail/7112","state":"ready","title":"គម្រោងវិនិយោគតម្លៃ៥៧០លានដុល្លាត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៦","summary":"CDC រាយការណ៍ថា ខែឧសភា ឆ្នាំ២០២៦ មានគម្រោងចុះបញ្ជី៣៧ ទុនប្រមាណ៥៧០លានដុល្លារ និងការងារអាចបង្កើតប្រមាណ២៦ពាន់។ CDC ចុះបញ្ជី២៩គម្រោង ទុន៥៤៤លាន និងការងារ២៣ពាន់ ខណៈអនុគណៈកម្មាធិការរាជធានី-ខេត្តចុះបញ្ជី៨គម្រោង ទុន២៧លាន និងការងារ២,២ពាន់។","body":"ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចុះបញ្ជីគម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង នៅក្នុងខែឧសភា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។\nក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១១។\nដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន ៨ ក្នុងទំហំទុនវិនិយោគប្រមាណ ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២,២ពាន់កន្លែង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13221","languageVersionId":"6570","visibilityVersion":"2","versionToken":"a1.pIKYgvK-sbPVFcLoXAu2I3ZcA2fgXPMCGPEkXD3e-ss"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-11T14:33:00Z"}