# គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ក្នុងមួយថ្ងៃ ស្លាប់ ៣នាក់ និងរបួស ៨នាក់ ខណៈសមត្ថកិច្ចអំពាវនាវកុំផ្ទុកលើសចំណុះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7118>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13220","languageVersionId":"6567","visibilityVersion":"2","versionToken":"a1.-Bmh362SFIlilXg5y0JiykWyoRhTPmVmV8MdzaQc-RU"}

Original publication: 2026-06-12T02:58:56Z

អគ្គស្នងការដ្ឋាននគរបាលជាតិរាយការណ៍ថា ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍៦ករណីទូទាំងប្រទេស ស្លាប់៣នាក់ និងរបួស៨នាក់។ សមត្ថកិច្ចអំពាវនាវឱ្យគោរពច្បាប់ មិនបើកបរស្រវឹង ឬលើសល្បឿន និងមិនផ្ទុកលើសចំណុះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៦ករណី បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ៨នាក់។
 តាមរបាយការណ៍ដដែល បានបញ្ជាក់ថា មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ និងការប្រជែងដោយខ្វះការប្រុងប្រយ័ត្ន។
 ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់អ្នកបើកបរ និងអ្នកធ្វើដំណើរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការបើកបរលើសល្បឿន មិនបើកបរក្រោយពិសាគ្រឿងស្រវឹង និងមិនប្រើប្រាស់យានយន្តផ្ទុកមនុស្ស ឬទំនិញលើសចំណុះ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងផ្លូវ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


