{"asset":"news","key":"7119","locale":"km","id":"news:7119:km","entityId":"news:7119","canonicalUrl":"https://www.kps-tv.com/km/news/detail/7119","state":"ready","title":"អាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យទីតាំងស្តុក និងលក់ទំនិញថៃ ៣កន្លែង និងរកឃើញបទល្មើស២ទីតាំង","summary":"អត្ថបទរាយការណ៍ថា អាជ្ញាធរខណ្ឌជ្រោយចង្វារបានពិនិត្យទីតាំង៣ និងរកឃើញទំនិញថៃនៅ២ទីតាំង ខណៈទីតាំងមួយទៀតមិនឃើញមានលក់ឬស្តុកទេ។ ម្ចាស់ទីតាំងពាក់ព័ន្ធត្រូវបានអញ្ជើញទៅបំភ្លឺ ដើម្បីបន្តនីតិវិធី។","body":"អាជ្ញាធរខណ្ឌជ្រោយចង្វារ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុក លក់ និងចែកចាយទំនិញថៃចំនួន ៣ទីតាំង ស្ថិតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។\n ជាលទ្ធផល ក្រុមការងារបានរកឃើញទីតាំងចំនួន ២កន្លែង ដែលមានការស្តុក និងលក់ទំនិញថៃ ខណៈទីតាំងមួយកន្លែងទៀត ពុំបានរកឃើញការលក់ ឬរក្សាទុកទំនិញថៃនោះឡើយ។\n បច្ចុប្បន្ន ម្ចាស់ទីតាំងពាក់ព័ន្ធត្រូវបានអញ្ជើញទៅបំភ្លឺជាមួយសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ជាធរមាន៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13219","languageVersionId":"6564","visibilityVersion":"2","versionToken":"a1.0PPu7UZYI-YU72JhBdaezRZaGeGS_sRZQ5OLWr4eDgg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-12T03:07:52Z"}