{"asset":"news","key":"7185","locale":"km","id":"news:7185:km","entityId":"news:7185","canonicalUrl":"https://www.kps-tv.com/km/news/detail/7185","state":"ready","title":"កម្ពុជានៅតែបន្តមានផ្គររន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី១៦-១៨ មិថុនា ២០២៦","summary":"ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ថ្ងៃទី១៦–១៨ មិថុនា អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់៥០%នៃវាលទំនាប ៤០%នៃខ្ពង់រាប និង៣០%នៃតំបន់មាត់សមុទ្រ។ រលកសមុទ្រមធ្យមអប្បបរមា០,៥០ម៉ែត្រ និងអតិបរមា១,៥០ម៉ែត្រ។","body":"យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង បាននិងកំពុងជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។\n ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅតាមតំបន់នានានៃប្រទេសកម្ពុជា មានការប្រែប្រួលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖\n\n ១. តំបន់វាលទំនាប\n សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។\n ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។\n\n ២. តំបន់ខ្ពង់រាប\n សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។\n ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។\n អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០%។\n\n ៣. តំបន់មាត់សមុទ្រ\n សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។\n ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។\n អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣០%។ \n រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13214","languageVersionId":"6549","visibilityVersion":"2","versionToken":"a1.ucrJ7QP29UqZkNV6FVsE8MLJI_IY9_BihA3UF5AySnM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-16T01:29:01Z"}