# កម្ពុជានៅតែបន្តមានផ្គររន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី១៦-១៨ មិថុនា ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7185>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13214","languageVersionId":"6549","visibilityVersion":"2","versionToken":"a1.ucrJ7QP29UqZkNV6FVsE8MLJI_IY9_BihA3UF5AySnM"}

Original publication: 2026-06-16T01:29:01Z

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ថ្ងៃទី១៦–១៨ មិថុនា អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់៥០%នៃវាលទំនាប ៤០%នៃខ្ពង់រាប និង៣០%នៃតំបន់មាត់សមុទ្រ។ រលកសមុទ្រមធ្យមអប្បបរមា០,៥០ម៉ែត្រ និងអតិបរមា១,៥០ម៉ែត្រ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង បាននិងកំពុងជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
 ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅតាមតំបន់នានានៃប្រទេសកម្ពុជា មានការប្រែប្រួលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖

 ១. តំបន់វាលទំនាប
 សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។
 ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។

 ២. តំបន់ខ្ពង់រាប
 សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។
 ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
 អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០%។

 ៣. តំបន់មាត់សមុទ្រ
 សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។
 ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
 អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣០%។ 
 រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕

 ដោយ ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


