{"asset":"news","key":"7186","locale":"km","id":"news:7186:km","entityId":"news:7186","canonicalUrl":"https://www.kps-tv.com/km/news/detail/7186","state":"ready","title":"កម្លាំងចម្រុះខណ្ឌ៧មករា ឆែកឆេរអគារស្នាក់នៅមួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ ពាក់ព័ន្ធនឹងការឆបោក Online Scams","summary":"កម្លាំងចម្រុះបានឃាត់ជនជាតិវៀតណាម៦នាក់ ក្នុងការឆែកឆេរខុនដូជួលនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ថ្ងៃទី១៥ មិថុនា។ វត្ថុតាងរួមមានទូរស័ព្ទ៨គ្រឿង និងកុំព្យូទ័រ៣ដែលរបាយការណ៍ថាត្រូវបានបំផ្លាញ ហើយបានបញ្ជូនទៅនគរបាលដើម្បីសាកសួរ និងកសាងសំណុំរឿង។","body":"(ភ្នំពេញ) ៖ ជនជាតិវៀតណាមចំនួន ៦នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនជាបន្តបន្ទាប់ នៅក្នុងប្រតិបត្តិការចុះរឹតបន្តឹងសន្តិសុខ និងឆែកឆេរអគារខុនដូជួលមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។\n\n យុទ្ធនាការនេះត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់ក្រោមការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាការដោះស្រាយនៅលើទីតាំងដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដើម្បីឆ្លើយតបទៅនឹងអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ និងបោសសម្អាតរាល់អាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យអស់ពីមូលដ្ឋាន។\n\n បើតាមការបញ្ជាក់ពី លោក ថេង សុថុល គណៈបញ្ជាការឯកភាពខណ្ឌតែងតែធ្វើសកម្មភាពចុះត្រួតពិនិត្យតាមទីតាំងស្នាក់នៅនានាទាំងតូចទាំងធំជាប្រចាំ ដើម្បីធានាថាគ្មានក្រុមទុច្ចរិតណាមួយអាចលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាជម្រក និងជាផ្ទាំងស៊ីបក្នុងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានោះឡើយ។\n\n នៅក្នុងកិច្ចប្រតិបត្តិការឆែកឆេរតាមបន្ទប់នៃអគារខាងលើ សមត្ថកិច្ចបានរកឃើញដូចជា៖\n ជនសង្ស័យជនជាតិវៀតណាមចំនួន ៦នាក់។\n ទូរស័ព្ទដៃចំនួន ៨គ្រឿង។ កុំព្យូទ័រចំនួន ៣គ្រឿង (ដែលត្រូវបានក្រុមជនសង្ស័យធ្វើការកាច់បំបាក់ចោល ក្នុងបំណងបំផ្លាញភស្តុតាង ដើម្បីគេចវេសពីកំហុស)។\n\n បច្ចុប្បន្នជនបរទេសទាំង ៦នាក់ រួមជាមួយវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13213","languageVersionId":"6546","visibilityVersion":"2","versionToken":"a1.sYKb8CY2-BKolU5Mevv-OohChWYVqwyBe62lYMnnUAM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-16T01:55:25Z"}