{"asset":"news","key":"7197","locale":"km","id":"news:7197:km","entityId":"news:7197","canonicalUrl":"https://www.kps-tv.com/km/news/detail/7197","state":"ready","title":"លោក ពេជ្រ ខាវដាង នាំយកថវិកាសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភលោកគ្រូអ្នកគ្រូបង្រៀនបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស","summary":"លោក ពេជ្រ ខាវដាង តំណាងអភិបាលខេត្ត ម៉ាង ស៊ីណេត បាននាំថវិការបស់ ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រូបង្រៀនបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស នាថ្ងៃទី១៥ មិថុនា និងលើកទឹកចិត្តសិស្សឱ្យត្រៀមប្រឡងឱ្យបានល្អ។","body":"ខេត្តព្រះសីហនុ៖ លោក ពេជ្រ ខាវដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាននាំយកថវិកាឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀនបំប៉នសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។\n\n ការឧបត្ថម្ភនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបណ្តុះបណ្តាលសិស្ស ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៦។\n\n ក្នុងឱកាសនោះ លោក ពេជ្រ ខាវដាង ក៏បានផ្តាំផ្ញើការលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ឱ្យខិតខំសិក្សា គោរពវិន័យ និងត្រៀមខ្លួនឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនាពេលខាងមុខនេះ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13210","languageVersionId":"6537","visibilityVersion":"2","versionToken":"a1.SLIL9hIeYx_2KV7d8-MmCu8DKdzhOCVYTNQcIkh_pW8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-16T09:18:42Z"}