{"asset":"news","key":"7206","locale":"km","id":"news:7206:km","entityId":"news:7206","canonicalUrl":"https://www.kps-tv.com/km/news/detail/7206","state":"ready","title":"អាជ្ញាធរឱ្យប្រុងប្រយ័ត្នខ្ពស់ក្រោយមានគ្រោះថ្នាក់នាវាចរណ៍នៅកៀកសសរស្ពានជ្រោយចង្វារ","summary":"ក្រោយសាឡង់លិចប្រហែល៥០០ម៉ែត្រខាងជើងស្ពានជ្រោយចង្វារ ក្នុងគ្រោះថ្នាក់ថ្ងៃទី១១ ខែមិថុនា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកបានជូនដំណឹងថ្ងៃទី១៦ ខែមិថុនា ពីពោងសញ្ញាគ្រោះថ្នាក់ថ្មី និងគន្លងនាវាចរណ៍ ហើយអំពាវនាវឱ្យនាវិកប្រុងប្រយ័ត្ន។","body":"ក្រោយមានករណីគ្រោះថ្នាក់នាវាចរណ៍ ១ករណីបានកើតឡើងកាលពីថ្ងៃទី១១មិថុនា នៅកៀកនឹងសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ) បណ្តាលឱ្យសាឡង់១គ្រឿងបានលិចនៅចម្ងាយប្រហែល៥០០ម៉ែត្រពីខាងជើងស្ពាន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអំពាវនាវឱ្យម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត។\n\n ការអំពាវនាវដូច្នេះ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី១៦ ខែមិថុនា បានឱ្យដឹងថា ដើម្បីធានាសុវត្ថិភាព និរន្តរភាពនៃការធ្វើនាវាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដែលអាចកើតឡើងជាថ្មីម្តងទៀត។ ដូច្នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មីនៅទីតាំងគ្រោះថ្នាក់ត្រង់ចំណុចទីតាំងដែលសាឡង់បានលិច និងកំណត់គន្លងនាវាចរណ៍សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាព។\n\n ជាមួយគ្នានេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានអំពាវនាវដូច្នេះ៖ «សូមនាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ថ្មីឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀលតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ដែលអាចកើតមានជាយថាហេតុ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13208","languageVersionId":"6531","visibilityVersion":"2","versionToken":"a1.devwvPR4Ij5mvUzGg-GmSpMj5DhYe3DNxxhxwCZlK0s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-17T02:16:27Z"}