{"asset":"news","key":"7207","locale":"km","id":"news:7207:km","entityId":"news:7207","canonicalUrl":"https://www.kps-tv.com/km/news/detail/7207","state":"ready","title":"សូមប្រុងប្រយ័ត្ន! កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ខ្លាំងមួយកម្រិតទៀតចាប់ពីថ្ងៃទី១៧-១៩ មិថុនា ២០២៦","summary":"ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករពីថ្ងៃទី១៧–១៩ ខែមិថុនាថា តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់៥០% ៤០% និង៣៥% រៀងគ្នា ហើយរលកសមុទ្រមធ្យមមានកម្ពស់០,៥០–១,៥០ម៉ែត្រ។","body":"ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង បាននិងកំពុងជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។\n ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅតាមតំបន់នានានៃប្រទេសកម្ពុជា មានការប្រែប្រួលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖\n\n ១. តំបន់វាលទំនាប\n សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។\n ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។\n\n ២. តំបន់ខ្ពង់រាប\n សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។\n ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។\n អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០%។\n\n ៣. តំបន់មាត់សមុទ្រ\n សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។\n ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។\n ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។ \n រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ។\n\n អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13207","languageVersionId":"6528","visibilityVersion":"2","versionToken":"a1.0wS9K15zOYiSjImkO2E3GvS8EiGxsrxrJK-m-lGrvp4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-17T02:25:34Z"}