# សូមប្រុងប្រយ័ត្ន! កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ខ្លាំងមួយកម្រិតទៀតចាប់ពីថ្ងៃទី១៧-១៩ មិថុនា ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7207>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13207","languageVersionId":"6528","visibilityVersion":"2","versionToken":"a1.0wS9K15zOYiSjImkO2E3GvS8EiGxsrxrJK-m-lGrvp4"}

Original publication: 2026-06-17T02:25:34Z

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករពីថ្ងៃទី១៧–១៩ ខែមិថុនាថា តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់៥០% ៤០% និង៣៥% រៀងគ្នា ហើយរលកសមុទ្រមធ្យមមានកម្ពស់០,៥០–១,៥០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង បាននិងកំពុងជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
 ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅតាមតំបន់នានានៃប្រទេសកម្ពុជា មានការប្រែប្រួលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖

 ១. តំបន់វាលទំនាប
 សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។
 ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។

 ២. តំបន់ខ្ពង់រាប
 សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។
 ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
 អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០%។

 ៣. តំបន់មាត់សមុទ្រ
 សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។
 ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
 ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។ 
 រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ។

 អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕

 ដោយ ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


