{"asset":"news","key":"7220","locale":"km","id":"news:7220:km","entityId":"news:7220","canonicalUrl":"https://www.kps-tv.com/km/news/detail/7220","state":"ready","title":"អាជ្ញាធរខេត្តកំពង់ឆ្នាំង បិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូគ្មានច្បាប់ នៅស្រុករលាប្អៀរ","summary":"អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបិទសិប្បកម្មផលិតប្រេងខ្មៅនិងសាប៊ូនៅស្រុករលាប្អៀរ ថ្ងៃទី១៦ ខែមិថុនា ដោយបញ្ជាក់ថាម្ចាស់មិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ទោះបានទុកពេល១០ថ្ងៃរៀបចំឯកសារក្រោយការត្រួតពិនិត្យមុនក៏ដោយ។","body":"អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ជា សុខរិទ្ធិ អភិបាលរងខេត្ត និងសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះបិទសិប្បកម្មផលិតប្រេងខ្មៅ និងសាប៊ូមួយកន្លែង ស្ថិតនៅភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។\n\n លោក ជា សុខរិទ្ធិ បានបញ្ជាក់ថា ការបិទទីតាំងនេះ គឺដោយសារម្ចាស់សិប្បកម្មមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងជំនាញ។\n គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរបស់ខេត្តបានចុះពិនិត្យ និងណែនាំឱ្យផ្អាកដំណើរការបណ្តោះអាសន្ន ដោយទុករយៈពេល ១០ថ្ងៃ ដើម្បីរៀបចំឯកសារស្នើសុំច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះ សិប្បកម្មនៅតែមិនទាន់បំពេញលក្ខខណ្ឌតាមការកំណត់ ទើបអាជ្ញាធរសម្រេចបិទដំណើរការ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13203","languageVersionId":"6516","visibilityVersion":"2","versionToken":"a1.7ZmISPlpYg8zJe8xpwLRBlVL3ZsdEb9VnW3Vq8crPbY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-17T07:29:03Z"}