{"asset":"news","key":"7237","locale":"km","id":"news:7237:km","entityId":"news:7237","canonicalUrl":"https://www.kps-tv.com/km/news/detail/7237","state":"ready","title":"អាជ្ញាធរអប្សរាជូនដំណឹងពីការបិទចរាចរណ៍បណ្តោះអាសន្ននៅបរិវណព្រះលានជល់ដំរី ក្នុងអំឡុងពេលប្រារព្ធពិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩","summary":"អាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរណ៍ចេញចូលបរិវេណព្រះលានជល់ដំរី ចាប់ពីម៉ោង១២ ថ្ងៃទី១៩ មិថុនា សម្រាប់ពិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩។ ភ្ញៀវទេសចរនៅអាចចូលទស្សនាអង្គរធំជាធម្មតាតាមផែនទីភ្ជាប់។","body":"អាជ្ញាធរជាតិអប្សរា នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងដល់ក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព ក៏ដូចជាសម្រួលចរាចរណ៍ចេញ-ចូល ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ចេញ-ចូល នៅបរិវេណព្រះលានជល់ដំរី នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១២:០០នាទី។\nអាជ្ញាធរអប្សរាបន្ថែមថា អំឡុងពេលនៃការហាមឃាត់នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិអាចចេញ-ចូលទស្សនាក្នុងអង្គរធំបានជាធម្មតា ដូចមានផែនទីជូនភ្ជាប់មកជាមួយ។\nសេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបព័ត៌មាន និងចូលរួមអនុវត្តតាមការគួរ៕\nដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13199","languageVersionId":"6504","visibilityVersion":"2","versionToken":"a1.lBsKEG0aEZ-E7Jr9gKyiKAnsaWWjJG0Nth4ds566Yzw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-17T13:36:22Z"}