{"asset":"news","key":"7244","locale":"km","id":"news:7244:km","entityId":"news:7244","canonicalUrl":"https://www.kps-tv.com/km/news/detail/7244","state":"ready","title":"ជប៉ុនផ្តល់ជំនួយ ១,៣លានដុល្លារ គាំទ្រអតីតពលករ និងជនរងគ្រោះពីវិបត្តិព្រំដែនកម្ពុជា-ថៃ","summary":"គម្រោងឆ្លើយតបតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកងាយរងគ្រោះពីវិបត្តិព្រំដែនកម្ពុជា–ថៃ ទទួលថវិកាបន្ថែម១,៣លានដុល្លារពីជប៉ុន។ UNFPA, IOM និង UN Women សហការជាមួយក្រសួងការងារគាំទ្រការការពារ សេវាសង្គម និងភាពធន់។","body":"ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ» ដែលទទួលបានថវិកាបន្ថែម ១,៣លានដុល្លារពីរដ្ឋាភិបាលជប៉ុន។\n\nគម្រោងនេះអនុវត្តដោយ UNFPA, IOM និង UN Women សហការជាមួយក្រសួងការងារ ដើម្បីគាំទ្រអតីតពលករ ជនភៀសសឹក និងសហគមន៍ងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ តាមរយៈការផ្តល់ការការពារ សេវាសង្គម និងការកសាងភាពធន់នាពេលអនាគត។\n\nឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនចំពោះការគាំទ្របន្ត និងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជួយសម្របសម្រួលការងារជូនអតីតពលករប្រមាណ ៦៥ម៉ឺននាក់ ក្នុងនោះជាង ៣៤ម៉ឺននាក់ទទួលបានការងារតាមរយៈយន្តការរបស់ក្រសួង។\n\nតំណាងអង្គការសហប្រជាជាតិ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញការប្តេជ្ញាបន្តសហការគាំទ្រជនរងផលប៉ះពាល់ពីវិបត្តិព្រំដែន ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13197","languageVersionId":"6498","visibilityVersion":"2","versionToken":"a1.3Hy5a8wutEOekuqYbnPFN5TuMUYqflXX3nWvRWF0UMU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-18T02:45:36Z"}