{"asset":"news","key":"7247","locale":"km","id":"news:7247:km","entityId":"news:7247","canonicalUrl":"https://www.kps-tv.com/km/news/detail/7247","state":"ready","title":"ការសាងសង់បណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) បន្តសម្រេចបានលទ្ធផលជាវិជ្ជមាន","summary":"គម្រោងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS បានសាងសង់បង្គោលបេតុងរួច៦៩ស្ថានីយ និងដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះនិងទូមេរួច៤៣ស្ថានីយ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។","body":"ក្រុមការងារគម្រោងសាងសង់បណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) បន្តអនុវត្តការងារតាមផែនការដែលបានកំណត់ ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់។ ការងារសំខាន់ៗដែលកំពុងអនុវត្តរួមមាន ការសាងសង់បង្គោលបេតុង ការថែទាំបេតុងទ្រនាប់ជើងតាង ការរៀបចំការដ្ឋាន ការដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងការដំឡើងទូមេ។\nគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ការសាងសង់បង្គោលបេតុងបានសម្រេចសរុបចំនួន ៦៩ ស្ថានីយ ខណៈការដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងទូមេ សម្រេចបានសរុបចំនួន ៤៣ ស្ថានីយ។\nវឌ្ឍនភាពនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការ និងរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាវាស់វែងភូមិសាស្ត្រនៅកម្ពុជា៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13195","languageVersionId":"6492","visibilityVersion":"2","versionToken":"a1.Zs49El1NPZeCsdzccxVUYluquGdiBRzv3KDFCbuW3LI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-18T03:22:52Z"}