{"asset":"news","key":"7253","locale":"km","id":"news:7253:km","entityId":"news:7253","canonicalUrl":"https://www.kps-tv.com/km/news/detail/7253","state":"ready","title":"ខេត្តព្រះសីហនុរៀបចំសិក្ខាសាលាផ្សារភ្ជាប់ធុរកិច្ច ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងទាក់ទាញវិនិយោគ","summary":"សិក្ខាសាលាថ្ងៃទី១៧ ខែមិថុនានៅព្រះសីហនុបានតភ្ជាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកនាំចេញ ដើម្បីជំរុញផលិតផលនិងខ្សែច្រវាក់តម្លៃក្នុងស្រុក។ មន្ត្រីបានបញ្ជាក់ថាកម្មវិធីពិសេសជំរុញវិនិយោគបន្តដល់ឆ្នាំ២០២៧ និងមានគម្រោងអនុម័ត៤៩១គម្រោង។","body":"ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នារៀបចំសិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់ធុរកិច្ចរវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកនាំចេញនៅខេត្តព្រះសីហនុ» កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។\n\n សិក្ខាសាលានេះមានគោលបំណងជំរុញការប្រើប្រាស់វត្ថុធាតុដើម និងផលិតផលក្នុងស្រុក ព្រមទាំងបង្កើនការតភ្ជាប់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងអ្នកនាំចេញ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក។\n\n ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងបានដាក់ចេញវិធានការកែទម្រង់សំខាន់ៗចំនួន ៧ ដើម្បីសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ការប្រកួតប្រជែង រួមមានការធ្វើទំនើបកម្មប្រព័ន្ធចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងអាស៊ាន ព្រមទាំងការប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា។\n\n ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលរួមមានវិស័យឧស្សាហកម្ម ភស្តុភារកម្ម ទេសចរណ៍ កសិកម្ម និងការអភិវឌ្ឍទីក្រុងទំនើប។\n\n ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រហូតដល់ដំណាច់ឆ្នាំ២០២៧។ គិតមកទល់ពេលនេះ មានគម្រោងវិនិយោគចំនួន ៤៩១ គម្រោងត្រូវបានអនុម័ត ដោយមានទុនវិនិយោគសរុបប្រមាណ ៨,៤២៤ លានដុល្លារអាមេរិក និងបង្កើតការងារបានជាង ៦១,៣០០ កន្លែង។\n\n ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងដើម្បីឱ្យសហគ្រាស និងក្រុមហ៊ុននានា យល់ដឹងកាន់តែច្បាស់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងការពង្រឹងសកម្មភាពផលិតកម្ម។\n លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុននានាបង្ហាញពីតម្រូវការផលិតកម្ម និងវត្ថុធាតុដើមដែលកំពុងប្រើប្រាស់ ដើម្បីឱ្យអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកវិនិយោគអាចស្វែងរកឱកាសសហការ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា ធ្វើឱ្យសកម្មភាពធុរកិច្ចនៅខេត្តព្រះសីហនុកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់៕\n  ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13193","languageVersionId":"6486","visibilityVersion":"2","versionToken":"a1.H8C6bEime5MiAcTyEn_O2OUGpMezYuGF_m7bz0o_bCA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-18T06:53:52Z"}