{"asset":"news","key":"7259","locale":"km","id":"news:7259:km","entityId":"news:7259","canonicalUrl":"https://www.kps-tv.com/km/news/detail/7259","state":"ready","title":"កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា","summary":"កម្លាំងជំនាញនគរបាលជាតិ និងនគរបាលខេត្តព្រះសីហនុបានចុះត្រួតពិនិត្យទីតាំងសង្ស័យឆបោកតាមបច្ចេកវិទ្យាក្នុងកាស៊ីណូមួយ នៅថ្ងៃទី១៨ ខែមិថុនា ក្រោមការដឹកនាំគណៈបញ្ជាការឯកភាព និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង។","body":"ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើរដ្ឋបាលនៅទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតក្នុងកាស៊ីណូ ឌឹ ផ្លាទីនីម ខូស្ត សីហនុវីល នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។\n\n ចំពោះប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងខេត្ត ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលសង្ស័នៅទីតាំងខាងលើ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13190","languageVersionId":"6477","visibilityVersion":"2","versionToken":"a1.cM4_aeb2IY0On4AzwFdJd4Im-ZsZaqeusNlGCI1a2Gs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-18T09:42:54Z"}