# ឆ្មក់បង្ក្រាបសម្បុក Online Scams ឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ នៅក្រុងសំពៅពូន ខេត្តកណ្ដាល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7283>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13188","languageVersionId":"6471","visibilityVersion":"2","versionToken":"a1.bR2HpTpPjH1vNEIXC3ikV40GyNyLQI5pvZhuH-aeeno"}

Original publication: 2026-06-19T07:47:34Z

កម្លាំងចម្រុះបានបង្ក្រាបទីតាំងសង្ស័យឆបោកអនឡាញនៅភូមិជ្រៃធំ ក្រុងសំពៅពូន ថ្ងៃទី១៨ មិថុនា ដោយឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ ក្នុងនោះស្ត្រី២នាក់ និងដកហូតកុំព្យូទ័រលើតុ៤៨ Laptop ៣ និងទូរស័ព្ទ៩គ្រឿង ដើម្បីកសាងសំណុំរឿង។

(កណ្ដាល) ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែងដែលលួចលាក់ធ្វើសកម្មភាពនៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ខេត្តកណ្តាល។

 ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ២១នាក់ (ស្ត្រី ២នាក់) ព្រមទាំងដកហូតឧបករណ៍បម្រើឱ្យសកម្មភាពខុសច្បាប់មួយចំនួនរួមមាន៖ កុំព្យូទ័រលើតុ៤៨គ្រឿង, Laptop ៣គ្រឿង និងទូរស័ព្ទដៃ៩គ្រឿង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

 លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឡើយ។

 ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមសហការរាយការណ៍ក្នុងករណីមានការសង្ស័យលើទីតាំងណាមួយ។ អាជ្ញាធរនឹងធានារក្សាការសម្ងាត់ជូនយ៉ាងដាច់ខាត ព្រមទាំងមានការជូនរង្វាន់លើកទឹកចិត្តចំពោះព័ត៌មានជាក់លាក់ណាដែលឈានទៅដល់ការបង្ក្រាបបទល្មើសបានជោគជ័យ ដើម្បីរួមគ្នាសម្អាតល្បែងឆបោកអនឡាញឱ្យអស់ពីកម្ពុជា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕

 ដោយ ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


