{"asset":"news","key":"7286","locale":"km","id":"news:7286:km","entityId":"news:7286","canonicalUrl":"https://www.kps-tv.com/km/news/detail/7286","state":"ready","title":"ករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះល្បីលើ TikTok សមត្ថកិច្ចរកឃើញព្រះសង្ឃ៥អង្គមានសារធាតុញៀន","summary":"ក្រោយវីដេអូចាក់សាក់លើ TikTok អាជ្ញាធរ និងមន្ត្រីសង្ឃបានចុះពិនិត្យវត្តមួយនៅស្រុកគាស់ក្រឡ ថ្ងៃទី១៨ មិថុនា និងរាយការណ៍ថាព្រះសង្ឃ៥អង្គមានសារធាតុញៀន។ វត្ថុតាងរួមមានថ្នាំញៀន៣កញ្ចប់ ស្រាថ្នាំ២ដប និងឧបករណ៍ជក់ ហើយបានប្រគល់អ្នកពាក់ព័ន្ធឱ្យនគរបាល។","body":"បន្ទាប់ពីមានការបែកធ្លាយវីដេអូព្រះសង្ឃមួយអង្គកំពុងចាក់សាក់លើរូបរាងកាយស្ត្រីនៅលើបណ្តាញសង្គម TikTok មន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង សហការជាមួយមន្រ្តីសង្ឃស្រុក និងគណៈបញ្ជាកាឯកភាពរដ្ឋបាលស្រុកគាស់ក្រឡ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញព្រះសង្ឃអង្គនោះគង់នៅវត្តសំរោងលើ ស្ថិតនៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងរកឃើញព្រះសង្ឃ៥អង្គមានផ្ទុកសារធាតុញៀន។\n\n ប្រតិបត្តិការខាងលើដឹកនាំដោយលោក ឌី សុបិន អភិបាលរងស្រុកគាស់ក្រឡ។ ក្នុងពេលប្រតិបត្តិការ មន្ត្រីជំនាញមានការសង្ស័យព្រះសង្ឃខាងលើ ក៏បានពិនិត្យទឹកនោមរកឃើញមានសារធាតុញៀនលើព្រះសង្ឃចំនួន៥អង្គ រួមមាន៖ ១.ឈ្មោះ តោ សុផាត, ២.ឈ្មោះ ចាន ឌីណា , ៣.ឈ្មោះ យួន មករា , ៤. ឈ្មោះ វ៉ាត សុវណ្ណ និង៥. ឈ្មោះ កែ សុខហេង។\n\n ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងខុសច្បាប់មួយចំនួននៅក្នុងវត្តថែមទៀតរួមមាន៖ ថ្នាំញៀនចំនួន០៣កញ្ចប់, ស្រាថ្នាំចំនួន ០២ដប, ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។ ក្រោយរកឃើញកំហុសឆ្គង និងវត្ថុតាងជាក់ស្តែង មន្ត្រីជំនាញបានចាប់ផ្សឹកសង្ឃទាំង០៥អង្គខាងលើប្រគល់ឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13186","languageVersionId":"6465","visibilityVersion":"2","versionToken":"a1.a0h0E1I4FqLWLUGMTRuBparRoQ0WH5fFI6ZWDQSXocU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-19T09:01:15Z"}