{"asset":"news","key":"7290","locale":"km","id":"news:7290:km","entityId":"news:7290","canonicalUrl":"https://www.kps-tv.com/km/news/detail/7290","state":"ready","title":"លោកពូទីន៖កម្ពុជាគឺជាមិត្តនិងជាដៃគូយូរអង្វែង","summary":"Vladimir Putin និង ហ៊ុន ម៉ាណែត បានជួបទ្វេភាគីនៅកាហ្សាន នាល្ងាចថ្ងៃទី១៨ មិថុនា ដោយលើកឡើងពីមិត្តភាពយូរអង្វែង និងពិភាក្សាកិច្ចសហប្រតិបត្តិការច្រើនវិស័យ។ ហ៊ុន ម៉ាណែត ក៏ស្នើការគាំទ្ររុស្ស៊ីចំពោះសំណើ FTA រវាងកម្ពុជា និង EAEU។","body":"ប្រធានាធិបតីរុស្ស៊ី ឯកឧត្តម Vladimir Putin បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ការថ្លែងរបស់ប្រធានាធិបតីរុស្ស៊ីដូច្នេះ ធ្វើឡើងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសសម្តេចធិបតីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នាឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។\n\n ឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា។ នេះបើតាមឯកឧត្តមប្រធានាធិបតី ដោយបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។ \n\n ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ កម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ, ការគាំទ្រនិងគោរពគ្នាទៅវិញទៅមក, និង ផលប្រយោជន៍រួម។ \n\n សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានផ្ដល់ជំនួយនិងការគាំទ្រ នានាដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាករបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ បន្ថែមលើនេះ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើលើគ្រប់វិស័យ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ \n\n សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីរុស្ស៊ី ក៏បានពិភាក្សាអំពីទិសដៅ និងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ, ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស ក្នុងក្របខ័ណ្ឌការអប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, ទេសចរណ៍, និង វប្បធម៌។ \n\n ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងគណបក្ស។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីក៏បានស្នើឱ្យឯកឧត្តមប្រធានាធិបតីរុស្ស៊ី គាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13183","languageVersionId":"6456","visibilityVersion":"2","versionToken":"a1.bfHiBlcV4bne5IacAq0YLED4Zrr8CPIX00yy_x5ymvk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-19T09:39:15Z"}