{"asset":"news","key":"7313","locale":"km","id":"news:7313:km","entityId":"news:7313","canonicalUrl":"https://www.kps-tv.com/km/news/detail/7313","state":"ready","title":"ក្រោមរូបភាពកម្ចីអនឡាញ!!ជនសង្ស័យ២នាក់ត្រូវឃាត់និងឃុំខ្លួនក្រោយគំរាមហែកកេរ្តិ៍ជនរងគ្រោះ","summary":"នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ជនសង្ស័យ២នាក់ រួមមានស្ត្រីម្នាក់ ពាក់ព័ន្ធការគំរាមហែកកេរ្តិ៍ និងកំហែងទារប្រាក់ក្រោមរូបភាពកម្ចីអនឡាញខុសច្បាប់។ ចៅក្រមបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ហើយនាយកដ្ឋានរំលឹកឱ្យពិនិត្យភាពស្របច្បាប់របស់អ្នកផ្តល់កម្ចី។","body":"ជនសង្ស័យ២នាក់(ស្រីម្នាក់) ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន និងបញ្ជូនទៅចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីពេលថ្មីៗនេះ ក្រោយពីពួកគេកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ជនរងគ្រោះ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់។\n ប្រតិបត្តិការស្រាវជ្រាវឃាត់ជនសង្ស័យខាងលើ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ។ តាមការស្រាវជ្រាវ កម្លាំងជំនាញកំណត់បានថា ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Zeii Neth ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះ ដើម្បីគំរាមកំហែងហែកកេរ្តិ៍ និងកំហែងទារប្រាក់ពីជនរងគ្រោះ។\n ជនសង្ស័យទាំង០២នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដោយឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ព្រៃស ម១) និង មណ្ឌលអប់កែប្រែទី២(ព្រៃស ម២)។\n នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជនមេត្តាពិនិត្យ ពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយៈអនឡាញ ជាពិសេសសូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហានិភ័យនានានៅពេលក្រោយ៕ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13171","languageVersionId":"6420","visibilityVersion":"2","versionToken":"a1.VTbmC9EDCMFN2HyS3UPwuNzgLCdczkPFXKujLtA4eqY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-21T09:12:21Z"}