# បណ្តេញជនជាតិវៀតណាមជិត១០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធការឆបោកតាមអនឡាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7319>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13169","languageVersionId":"6414","visibilityVersion":"2","versionToken":"a1.FYhUnM6cU0XzhE0PQ_AcalJ--DEX2u-07T7jcJuuEcU"}

Original publication: 2026-06-22T03:11:29Z

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិវៀតណាម៩៨នាក់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៨ ខែមិថុនា ក្រោយអនុវត្តទោសចប់ពាក់ព័ន្ធគ្រឿងញៀននិងឆបោកអនឡាញ។ ក្រុមផ្សេង១២នាក់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៥ ខែមិថុនា។

ជនជាតិវៀតណាមសរុប៩៨នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជា ក្រោយពួកគេអនុវត្តទោសចប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(Online Scams)។

 បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញជនជាតិវៀតណាមទាំងនេះចេញពីកម្ពុជា ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា តាមអនុសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ។

 ដោយឡែកកាលពីថ្ងៃទី១៥ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ១២នាក់(ស្រី៣នាក់) ករណីលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គ្មានលិខតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ(ខេត្តក្រចេះ)ជនជាតិវៀតណាម ទាំង១២នាក់ខាងលើ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសៀមរាប ។

 អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពន្យល់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


