{"asset":"news","key":"7322","locale":"km","id":"news:7322:km","entityId":"news:7322","canonicalUrl":"https://www.kps-tv.com/km/news/detail/7322","state":"ready","title":"មេបញ្ជាការអាវុធហត្ថថ្មីខេត្តមណ្ឌលគិរី ប្តេជ្ញាចិត្តលុបបំបាត់បទល្មើសឆបោក Online Scams ក្នុងមូលដ្ឋាន","summary":"មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីដែលទើបកាន់តំណែងជិត១ខែ បានដាក់បទបញ្ជាថ្ងៃទី២០ មិថុនា ឱ្យកងកម្លាំងសហការទប់ស្កាត់ និងលុបបំបាត់ឆបោកអនឡាញ ព្រមទាំងពង្រឹងវិន័យ សីលធម៌ ការបម្រើសាធារណៈ និងត្រួតពិនិត្យសម្ភារៈ។","body":"(មណ្ឌលគិរី ) ៖ បន្ទាប់ពីឡើងកាន់តំណែងបានជិត ១ខែ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងដល់គ្រប់កងកម្លាំងទាំងអស់ ឱ្យសហការគ្នាយ៉ាងសកម្មដើម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scam)។ លោកបានសង្កត់ធ្ងន់ជាដាច់ខាត មិនឱ្យតំបន់ភូមិភាគឦសានមួយនេះ ក្លាយជាជម្រកប្រព្រឹត្តបទល្មើសរបស់ក្រុមជនខិលខូចឡើយ។\n\n បទបញ្ជានេះត្រូវបានដាក់ចេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកចុះសួរសុខទុក្ខ និងពិនិត្យមើលការងាររបស់មន្ត្រីអាវុធហត្ថតាមបណ្តាស្រុក-ក្រុង និងស្នាក់ការនានាក្នុងខេត្ត។\n ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងការឆបោកអនឡាញគ្រប់ទម្រង់ គឺជាទិសដៅចម្បងដែលត្រូវអនុវត្តឱ្យខានតែបាន ដើម្បីធានាសុវត្ថិភាពសង្គម លើកស្ទួយកិត្តិយសអង្គភាព និងការពារប្រយោជន៍ប្រជាជន។\n\n លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងដែលតែងតែខិតខំបំពេញភារកិច្ចយ៉ាងល្អកន្លងមក។ ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យមន្ត្រីទាំងអស់បន្តពង្រឹងវិន័យ ក្រមសីលធម៌ និងអាកប្បកិរិយាក្នុងការបម្រើសេវាសាធារណៈ។\n ការថែរក្សាសុខភាព អនាម័យ និងការត្រួតពិនិត្យសម្ភារៈបច្ចេកទេស គឺជារឿងចាំបាច់ដែលត្រូវធ្វើជាប្រចាំ ដើម្បីធានាថាការចុះប្រតិបត្តិការផ្សេងៗអាចដំណើរការទៅមុខដោយរលូន និងគ្មានបញ្ហារអាក់រអួល៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13168","languageVersionId":"6411","visibilityVersion":"2","versionToken":"a1.RU7ADi6JKbDWC_T_ufnwC0RuYvZRtSWcqB6x_l4WcUw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-22T03:57:48Z"}