{"asset":"news","key":"7323","locale":"km","id":"news:7323:km","entityId":"news:7323","canonicalUrl":"https://www.kps-tv.com/km/news/detail/7323","state":"ready","title":"ពិព័រណ៍ផលិតផលអាស៊ាន-ចិន២០២៦បានជំរុញការវិនិយោគរវាងកម្ពុជា-ចិនកាន់តែរីកចម្រើន","summary":"ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ បានប្រព្រឹត្តទៅថ្ងៃទី១៩–២១ មិថុនា នៅកោះពេជ្រ ដោយមានស្តង់ជាង១០០។ មន្ត្រីក្រសួងពាណិជ្ជកម្មថា ព្រឹត្តិការណ៍ជួយបង្កើតទំនាក់ទំនងផ្ទាល់ និងបណ្ដាញព័ត៌មានធុរកិច្ចនិងវិនិយោគ។","body":"«ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅរាជធានីភ្នំពេញ។ \n\n ក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិព័រណ៍នេះ បានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិនឱ្យកាន់តែរីកចម្រើន ដែលបានជួយឱ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុងនិងក្រៅប្រទេស បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ។\n\n មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងថា៖ «ព្រឹត្តិការណ៍នេះ បានចូលរួមជំរុញឱ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេសនឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរព័ត៌មានធុរកិច្ច និងវិនិយោគ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តអនុវត្តនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅប្រទេសកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់»។\n\n សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ មានស្តង់ជាង១០០ស្តង់ និងមានការដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើនប្រភេទ រួមមាន៖ រថយន្ត ម៉ូតូនិងកង់អគ្គិសនី សម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ដ គ្រឿងវាយនភណ្ឌ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគជាដើម៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13167","languageVersionId":"6408","visibilityVersion":"2","versionToken":"a1.ZzpcgjYTPxSLmsbC8SXfDtsAlvtaQkP1LQSe7aI3dPg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-22T04:01:48Z"}