# ពិព័រណ៍ផលិតផលអាស៊ាន-ចិន២០២៦បានជំរុញការវិនិយោគរវាងកម្ពុជា-ចិនកាន់តែរីកចម្រើន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7323>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13167","languageVersionId":"6408","visibilityVersion":"2","versionToken":"a1.ZzpcgjYTPxSLmsbC8SXfDtsAlvtaQkP1LQSe7aI3dPg"}

Original publication: 2026-06-22T04:01:48Z

ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ បានប្រព្រឹត្តទៅថ្ងៃទី១៩–២១ មិថុនា នៅកោះពេជ្រ ដោយមានស្តង់ជាង១០០។ មន្ត្រីក្រសួងពាណិជ្ជកម្មថា ព្រឹត្តិការណ៍ជួយបង្កើតទំនាក់ទំនងផ្ទាល់ និងបណ្ដាញព័ត៌មានធុរកិច្ចនិងវិនិយោគ។

«ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅរាជធានីភ្នំពេញ។ 

 ក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិព័រណ៍នេះ បានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិនឱ្យកាន់តែរីកចម្រើន ដែលបានជួយឱ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុងនិងក្រៅប្រទេស បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ។

 មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងថា៖ «ព្រឹត្តិការណ៍នេះ បានចូលរួមជំរុញឱ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេសនឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរព័ត៌មានធុរកិច្ច និងវិនិយោគ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តអនុវត្តនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅប្រទេសកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់»។

 សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ មានស្តង់ជាង១០០ស្តង់ និងមានការដាក់តាំងបង្ហាញសេវាកម្ម និងផលិតផលចិនជាច្រើនប្រភេទ រួមមាន៖ រថយន្ត ម៉ូតូនិងកង់អគ្គិសនី សម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ដ គ្រឿងវាយនភណ្ឌ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគជាដើម៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


