{"asset":"news","key":"7337","locale":"km","id":"news:7337:km","entityId":"news:7337","canonicalUrl":"https://www.kps-tv.com/km/news/detail/7337","state":"ready","title":"ស្នងការភ្នំពេញដាក់បទបញ្ជាឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់","summary":"ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំថ្ងៃទី២២ មិថុនា ឱ្យស្រាវជ្រាវ និងបង្ក្រាបឆបោកអនឡាញដោយផ្អែកលើច្បាប់និងជំនាញបច្ចេកទេស ព្រមទាំងទប់ស្កាត់ជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។","body":"(ភ្នំពេញ) ៖ នៅក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំយ៉ាងតឹងរ៉ឹងដល់កងកម្លាំងក្រោមឱវាទទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការស៊ើបអង្កេត និងបោសសម្អាតរាល់ទម្រង់នៃបទល្មើសឆបោកតាមអ៊ីនធឺណិត (Online Scams)។ ការអនុវត្តនេះ ត្រូវតែធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ និងជំនាញបច្ចេកទេសច្បាស់លាស់។\n\n បន្ថែមពីលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះករណីជួញដូរមនុស្ស ព្រមទាំងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។\n\n កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើន រួមមាន ស្នងការរង នាយការិយាល័យទាំង៣៣ និងអធិការខណ្ឌទាំង១៤។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានក្រើនរំលឹកដល់ប្រធានអង្គភាពនីមួយៗ ត្រូវតាមដាន និងគ្រប់គ្រងកម្លាំងរបស់ខ្លួនឱ្យបានដិតដល់ ហើយអ្វីដែលសំខាន់នោះគឺត្រូវចេះជួយយកអាសារគ្នា ដោយត្រូវចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ ឬមន្ត្រីដែលកំពុងជួបការលំបាកក្នុងជីវភាពជាដើម៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13159","languageVersionId":"6384","visibilityVersion":"2","versionToken":"a1.rFRsEkwJ-_gJK_YNDKkc-WdIQSUYOV3hPCOKZROGey4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-22T08:00:14Z"}