# អ្នករត់រ៉ឺម៉កកង់បីម្នាក់នៅព្រះសីហនុ ទទួលការកោតសរសើរពីរដ្ឋបាលខេត្ត ក្រោយបង្ហាញភាពស្មោះត្រង់គួរឱ្យគោរព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7345>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13158","languageVersionId":"6381","visibilityVersion":"2","versionToken":"a1.S3PJOzpX3LWA6TEee00OV9aYv-KvoiyYAC2FRMXYVCM"}

Original publication: 2026-06-23T02:20:47Z

រដ្ឋបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណ និងកោតសរសើរអ្នករត់រ៉ឺម៉កកង់បី ឈឿន សុខគ្រី ចំពោះភាពស្មោះត្រង់ ហើយអំពាវនាវដល់អ្នកប្រកបរបរដឹកជញ្ជូននិងសេវាទេសចរណ៍ ឱ្យយកជាគំរូក្នុងការថែរក្សាទំនុកចិត្ត និងយកចិត្តទុកដាក់ចំពោះភ្ញៀវ។

រដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងការអរគុណ និងកោតសរសើរចំពោះលោក ឈឿន សុខគ្រី សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាសាខាខេត្តព្រះសីហនុ (សមាគមរ៉ឺម៉កកង់បី) ដែលបានបង្ហាញទង្វើដ៏ប្រពៃ និងគួរជាទីគោរព ដោយឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា។

 ទង្វើដ៏ល្អប្រពៃនេះ មិនត្រឹមតែបានកសាងទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់កិត្តិយស និងរូបភាពវិជ្ជមានរបស់ខេត្តទេសចរណ៍មួយនេះផងដែរ។

 ក្នុងឱកាសនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន និងសេវាកម្មទេសចរណ៍ទាំងអស់ សូមយកលោក ឈឿន សុខគ្រី ជាគំរូល្អក្នុងការបំពេញការងារ។ ភាពស្មោះត្រង់ សុចរិតភាព និងការយកចិត្តទុកដាក់ចំពោះភ្ញៀវ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីវប្បធម៌ល្អរបស់ប្រជាពលរដ្ឋកម្ពុជា៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


