{"asset":"news","key":"7348","locale":"km","id":"news:7348:km","entityId":"news:7348","canonicalUrl":"https://www.kps-tv.com/km/news/detail/7348","state":"ready","title":"អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីកំពុងសម្រុកការសាងសង់ខណៈគ្រោងសម្ពោធនៅខែកញ្ញា","summary":"អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីកំពុងពន្លឿនការសាងសង់ ខណៈមន្ត្រីបានចុះពិនិត្យវឌ្ឍនភាពនៅថ្ងៃទី២២ ខែមិថុនា។ អគារកម្ពស់៦ជាន់ដែលបញ្ចុះបឋមសិលានៅឆ្នាំ២០២២ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២៦។","body":"ក្រុមវិស្វករនិងកម្មករសំណង់កំពុងពន្លឿនការងារសាងសង់អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីយ៉ាងសស្រាក់សស្រ៊ាំ ដើម្បីឱ្យគម្រោងមួយនេះបានបញ្ចប់ដោយរលូនមុនថ្ងៃសម្ពោធជាផ្លូវការ ខណៈបច្ចុប្បន្ននៅសល់ការងារចំនួនស្ទើរតែបញ្ចប់ការសាងសង់ទាំងស្រុង។\n\n ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែមិថុនា បានបើកកិច្ចប្រជុំជាមួយក្រុមមន្រ្តីបច្ចេកទេស និងក្រុមវិស្វករ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី។ ក្នុងនោះ ឯកឧត្តម លី រស្មី រួមទាំងឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំមន្រ្តីបច្ចេកទេស និងក្រុមវិស្វករ ចុះពិនិត្យការសាងសង់ដោយផ្ទាល់និងបានជំរុញឱ្យក្រុមវិស្វករពន្លឿនការងារមួយចំនួននៅក្នុងការដ្ឋាន ខណៈអគារដ្ឋបាលសាលាខេត្តថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។\n\n អគាររដ្ឋបាលសាលាខេត្តថ្មីនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មានកម្ពស់ ៦ជាន់ បណ្តោយ១០២ម៉ែត្រនិងទទឹង១០១ម៉ែត្រ។ ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងមានការគាំទ្រពីឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារនេះត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលទំនើប និងជានិមិត្តរូបស្ថាបត្យកម្មថ្មីរបស់ខេត្តព្រះសីហនុ ដើម្បីបម្រើការងាររដ្ឋបាល និងផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ៕\n\n អត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13155","languageVersionId":"6372","visibilityVersion":"2","versionToken":"a1.fKIMPTfVKVmNXjnyO8romYqMAyYZOcKN1PVuOUH10N4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-23T02:58:21Z"}