{"asset":"news","key":"7364","locale":"km","id":"news:7364:km","entityId":"news:7364","canonicalUrl":"https://www.kps-tv.com/km/news/detail/7364","state":"ready","title":" មន្ត្រីជំនាញអគ្គិភ័យ ចុះបណ្តុះបណ្តាលកម្មករ-កម្មការិនីរោងចក្រ NEW STAR SHOES ដើម្បីពង្រឹងសមត្ថភាពបង្ការ ន្លត់អគ្គិភ័យ និងសង្គ្រោះ","summary":"មន្ត្រីជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបណ្តុះបណ្តាលបុគ្គលិក និងកម្មកររោងចក្រ NEW STAR SHOES ថ្ងៃទី២៣ មិថុនា អំពីមូលហេតុអគ្គិភ័យ ការប្រើបំពង់ពន្លត់ ជំនួយបឋម ការជម្លៀស និងការហ្វឹកហាត់ជាក់ស្តែង។","body":"ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពឆ្លើយតបចំពោះគ្រោះអគ្គិភ័យ កម្លាំងជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបណ្តុះបណ្តាលជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់បុគ្គលិក កម្មករ និងកម្មការិនី នៅរោងចក្រ NEW STAR SHOES CO., LTD ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។\n\n សកម្មភាពនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។\n\n ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលចំណេះដឹង និងអនុវត្តជាក់ស្តែងលើប្រធានបទសំខាន់ៗ រួមមាន៖\n ទ្រឹស្តីស្តីពីអគ្គិភ័យ និងមូលហេតុបង្កគ្រោះថ្នាក់\n វិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ\n ជំនាញសង្គ្រោះបឋមជួយសង្គ្រោះជនរងគ្រោះ\n  វិធីជម្លៀសខ្លួនប្រកបដោយសុវត្ថិភាពក្នុងគ្រាអាសន្ន\n  ការហ្វឹកហាត់ពន្លត់អគ្គិភ័យ និងសង្គ្រោះជាក់ស្តែង\n ការបណ្តុះបណ្តាលនេះ បានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពការងារ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ការ និងឆ្លើយតបបានទាន់ពេលវេលា នៅពេលកើតមានហេតុការណ៍អគ្គិភ័យ ឬគ្រោះអាសន្នផ្សេងៗ៕ \n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13147","languageVersionId":"6348","visibilityVersion":"2","versionToken":"a1.qtA5afVsdZTJ7sTC0Vfuc8siubDSiOVUxCt3SxMb01Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-23T08:53:47Z"}