{"asset":"news","key":"7373","locale":"km","id":"news:7373:km","entityId":"news:7373","canonicalUrl":"https://www.kps-tv.com/km/news/detail/7373","state":"ready","title":"ក្រសួងពាណិជ្ជកម្មពិភាក្សាជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ","summary":"រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានដឹកនាំកិច្ចប្រជុំថ្ងៃទី២៣ មិថុនា តាមដានការងារនាយកដ្ឋាននីតិកម្ម និងពិភាក្សាយន្តការសម្របសម្រួលការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ ស្របតាមច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។","body":"លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។\n\n កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដើម្បីពិភាក្សាស្វែងរកយន្តការ និងដំណោះស្រាយសមស្រប ក្នុងការសម្របសម្រួល និងជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ ស្របតាមច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។\n\n ការពិភាក្សានេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងការរីកចម្រើន និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13143","languageVersionId":"6336","visibilityVersion":"2","versionToken":"a1.HcwkhygWXmA9DYqBn3Vr-2TVWrDh3kUU8UWGGEVj6R8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-24T01:55:09Z"}