# ក្រសួងពាណិជ្ជកម្មពិភាក្សាជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7373>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13143","languageVersionId":"6336","visibilityVersion":"2","versionToken":"a1.HcwkhygWXmA9DYqBn3Vr-2TVWrDh3kUU8UWGGEVj6R8"}

Original publication: 2026-06-24T01:55:09Z

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានដឹកនាំកិច្ចប្រជុំថ្ងៃទី២៣ មិថុនា តាមដានការងារនាយកដ្ឋាននីតិកម្ម និងពិភាក្សាយន្តការសម្របសម្រួលការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ ស្របតាមច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

 កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដើម្បីពិភាក្សាស្វែងរកយន្តការ និងដំណោះស្រាយសមស្រប ក្នុងការសម្របសម្រួល និងជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ ស្របតាមច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។

 ការពិភាក្សានេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងការរីកចម្រើន និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


